ស្ថានភាព​អាកាសធាតុចុះត្រជាក់នៅកម្ពុជា ចុងខែនេះ

  • 2019-11-21 02:31:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឱ្យដឹងថា ជ្រលង​សម្ពាធខ្ពស់ បាន​នឹង​កំពុង​រំកិល​ចុះក្រោម និង​មាន​ឥទ្ធិពល​មធ្យម​លើ​កម្ពុជា។ ស្ថានភាព​បែបនេះ ធ្វើឱ្យ​ស្ថានភាព​អាកាសធាតុកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ មាន​លក្ខណៈដូចខាងក្រោម៖

១. បណ្តាខេត្ត​នៅតំបន់​វាលទំនាប​ភាគ​កណ្តាល ភាគពាយ័ព្យ តំបន់​ជួរភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ភាគឦសាន ធាតុអាកាស​ត្រជាក់​នៅពេល​ព្រឹក ដោយ​សីតុណ្ហភាព​អប្បបរមា មានពី ១៩-២១អង្សារសេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩អង្សារសេ។

២. តំបន់​វាលទំនាប​ភាគខាងក្រោម និង​តំបន់​មាត់​សមុទ្រ៖ ​សីតុណ្ហភាព​អប្បបរមា មានពី ២២-២៤អង្សារសេ និង​សីតុណ្ហភាព​អតិបរមា មានពី ២៩-៣១អង្សារសេ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;