សម្តេច ហ៊ុន សែន បង្ហើប​ថា ធ្លាប់​សាកល្បង​សមត្ថភាព​លោក​បណ្ឌិត សុខ ទូច

  • 2019-11-21 03:34:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បង្ហើបថា សម្តេច​ធ្លាប់បាន​សាកល្បងសមត្ថភាពលោកបណ្ឌិត​ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា អំពី​ការវិភាគ​ស្ថានការណ៍​អន្តរជាតិ កាលពីពេល​លោកបណ្ឌិត​នៅកាន់តំណែង​ជាប្រធាន​វិទ្យាស្ថានទំនាក់ទំនង​អន្តរជាតិ។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុងពិធី​សម្ពោធ​ «អគារ​ឥន្ទ្រទេវី» របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ​២០១៩។

សម្តេច ហ៊ុន សែន និង​លោកបណ្ឌិត សុខ ទូច ក្នុងពិធី​ចូលកាន់តំណែង​ប្រធានរាជបណ្ឌិត្យសភាកម្ពុជា កាលពីខែសីហា ឆ្នាំ​២០១៧ (រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន)
សម្តេច​បាន​លើកឡើង​យ៉ាងដូច្នេះ​ថា៖ «**អ្វី​ដែល​ខ្ញុំឱ្យ​ឯកឧត្តម សុខ ទូច ស្រាវជ្រាវឱ្យខ្ញុំ ខ្ញុំចង់សាកល្បងទេ សមត្ថភាពនៃ​ឯកឧត្តម សុខ ទូច នៅពេលដែល​កាន់ផ្នែក​ទំនាក់ទំនងអន្តរជាតិ។ ផ្នែកហ្នឹងយល់ប៉ុណ្ណា ដែលពេលនោះ ខ្ញុំឱ្យស្រាវជ្រាវ​ឱ្យខ្ញុំទៅលើបញ្ហាស្ថានភាព​មួយចំនួន ដូចជានៅមជ្ឈិមបូព៌ា ហើយ​បញ្ហា​នៅអ៊ុយក្រែន ដោយសារ​សុខ ទូច ធ្លាប់​រៀននៅហ្នឹង និង​បញ្ហា​មួយចំនួន​ផ្សេងទៀត។ នេះ​ជាការសាកល្បងទេ មិនមែនបាន​សេចក្តីថា ខ្ញុំធ្វើការ​គ្មានអ្នកស្រាវជ្រាវផ្នែកយុទ្ធសាស្រ្តនោះទេ។ ហើយ​ខ្លួនខ្ញុំផ្ទាល់​ក៏ជាអ្នកស្រាវជ្រាវម្នាក់ ក្នុង​ចំណោម​អ្នកចូលរួម​ស្រាវជ្រាវ**»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;