ទូតកូរ៉េ កោតសរសើរសម្តេច ហ៊ុន សែន ចំពោះគំនិតផ្តួចផ្តើមមួយ
- 2019-11-22 01:53:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូតកូរ៉េ កោតសរសើរសម្តេច ហ៊ុន សែន ចំពោះគំនិតផ្តួចផ្តើមមួយ
ចន្លោះមិនឃើញ
ក្នុងជំនួបពិភាក្សាជាមួយសម្តេច ហ៊ុន សែន កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក Park Heung Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានកោតសរសើរសម្តេចនូវគំនិតផ្តួចផ្តើមអំពីការដំឡើងកម្រិតនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-កូរ៉េ ឱ្យទៅជាកម្រិតកិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមេគង្គ-កូរ៉េ។
សូមជម្រាបថា សម្តេចនាយករដ្ឋមន្រ្តី នឹងដឹកនាំគណៈប្រតិភូជានខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី២៤ ដល់ ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្នុងក្របខណ្ឌកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ សម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរកថា ដោយផ្តោតលើ កិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ និងផែនការឆ្ពោះទៅមុខដែលស្របជាមួយគោលនយោបាយភាគខាងត្បូងថ្មី។ សម្តេចរួមជាមួយថ្នាក់ដឹកនាំនៃប្រទេសមេគង្គនិងសាធារណរដ្ឋកូរ៉េ ក៏នឹងអញ្ជើញទស្សនាការតាំងពិព័រណ៍ពិសេសស្តីពីកិច្ចសហប្រតិបត្តិការជីវៈចម្រុះរវាងប្រទេសមេគង្គ និងសាធារណរដ្ឋកូរ៉េផងដែរ៕