ក្រសួងព័ត៍មាន អនុញ្ញាតឲ្យវិទ្យុខ្មែរប៉ុស្តិ៍បើកការិយាល័យនៅកម្ពុជាឡើងវិញ

  • 2019-11-22 06:23:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រសួងព័ត៌មាន បានអនុញ្ញាតឲ្យ លោកមាជ សុវណ្ណារ៉ា (អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃអតីតគណបក្សសង្គ្រោះជាតិ) ស្ថាបនិកនៃមជ្ឈមណ្ឌលពត៌មានខ្មែរប៉ុស្តិ៍ ( វិទ្យុខ្មែរប៉ុស្តិ៍ ) និង​សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជុំវិញ​​ការ​ស្នើ​សុំច្បាប់​បើក​ការិយាល័យ​វិទ្យុ​ខ្មែរប៉ុស្តិ៍ឡើងវិញនៅកម្ពុជា នៅ​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងព័ត៌មាន។

ក្រោយពីជំនួបពិភាក្សាគ្នាក្នុងរយ:ពេលមួយម៉ោងមក លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធិ ក្នុង​នាម​តំណាង​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បាន​យល់​ព្រមអនុញ្ញាតិច្បាប់​ឲ្យវិទ្យុខ្មែរប៉ុស្តិ៍ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បើក​ការិយាល័យឡើងវិញនៅកម្ពុជា។

វិទ្យុខ្មែរប៉ុស្តិ៍ បាន​ផ្អាកការផ្សាយរបស់ខ្លួន តាមរលកធាតុអាកាសFM 105 នៃវិទ្យុសំបុកឃ្មុំនៅកម្ពុជា តាម​ការ​បញ្ឈប់ផ្អាកការផ្សាយពីក្រសួងពត៌មាន តាំងពីឆ្នាំ២០១២ ក្រៅ​តែ​ពី​ធ្វើការ​ផ្សព្វផ្សាយ​តាម​រលក​ធាតុ អាកាសខ្លីប្រព័ន្ធ Short Wave និងអន្តរបណ្តាញ Online ពីសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោកមាជ សុវណ្ណារ៉ា៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;