រាជរដ្ឋាភិបាល​ប្រកាស​បើកតំបន់រុករករ៉ែ​ចំនួន៤ នៅខេត្តស្ទឹងត្រែង បាត់ដំបង ក្រចេះ ​កំពង់ធំ

  • 2019-11-22 07:30:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​រ៉ែ និង​ថាមពល បាន​ចេញសេចក្តី​ជូនដំណឹង​កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឱ្យដឹងថា ក្រសួង​បើក​ឱ្យ​ដាក់​ពាក្យ​ប្រកួត​ប្រជែង​ជាសាធារណៈ​សម្រាប់​ទទួលបាន​អាជ្ញាបណ្ណ​ស្វែងរុករក ចំពោះ​តំបន់​សម្បទាន​ស្វែងរុករក​រ៉ែចំនួន ៤ ដូចខាងក្រោម៖

១. តំបន់រ៉ែ ទំហំ ៤៩,២៥គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​តំបន់​ព្រែកកេងកង ស្រុកថាឡាបរីវ៉ាត់ ខេត្ត​ស្ទឹងត្រែង។

២. តំបន់​រ៉ែទំហំ ៣២​គីឡូម៉ែត្រក្រឡា ស្ថិតនៅ​តំបន់​ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹង​ត្រែង។

៣. តំបន់​រ៉ែ​ទំហំ ៤១,៥៨​គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​​តំបន់​ភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្ត​បាត់ដំបង។

៤. តំបន់​រ៉ែ​ទំហំ ៩៣,៩៤គីឡូម៉ែត្រ​ក្រឡា ស្ថិត​នៅ​តំបន់​អូរចុស ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ និង​ឃុំ​សុចិត្រ ឃុំ​មានរិទ្ធិ ស្រុកសណ្តាន់ ខេត្ត​កំពង់ធំ។

ក្រសួង​បន្តថា សាធារណ​ជន បណ្តា​ក្រុមហ៊ុនជាតិ និង​អន្តរជាតិ ដែល​ចាប់អារម្មណ៍​ អាចស្នើសុំ «ពាក្យ​ស្នើសុំអាជ្ញាបណ្ណ​ស្វែងរុករករ៉ែ» នៅនាយកដ្ឋាន​ឧស្សាហកម្ម​អាជីវកម្ម​ធនធានរ៉ែ នៃទីស្តីការ​ក្រសួង ក្នុង​សង្កាត់​ផ្សារ​ថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹង​តទៅ៕

អត្ថបទ៖ សំភី

;