បេក្ខជនប្រធានាធិបតីថ្មី​ថា​បើ​ដូណាល់ ត្រាំ ជាប់​មួយ​អាណត្តិ​ទៀត អាមេរិក​ស្រោចស្រង់​លែង​បាន​ហើយ

  • 2019-11-25 04:27:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Michael Bloomberg ដែល​ជា​មហាសេដ្ឋី និង​ជា​អតីត​អភិបាល​ក្រុងញ៊ូវយ៉ក បាន​ចូលរួម​ប្រកួត​ប្រជែង​ឈរឈ្មោះ​បោះឆ្នោត​ប្រធានាធិបតីអាមេរិកឆ្នាំ២០២០ នៃគណបក្ស​ប្រជាធិបតេយ្យ។ លោកថា ការចូលរួម​ប្រកួតប្រជែងនេះ គឺ​ដើម្បីយកឈ្នះ លោក ដូណាល់ ត្រាំ បាន​ស្រោចស្រង់​អាមេរិកឡើងវិញ។

លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «យើង​មិន​អាចទ្រាំមើល​ការដឹកនាំប្រទេស​ដោយ​ធ្វេស​ប្រហែល​របស់​លោក ដូណាល់ ត្រាំ ៤ឆ្នាំទៀត​ឡើយ។ គាត់​តំណាង​ឱ្យការគំរាមអត្ថិភាពមួយ ចំពោះ​ប្រទេស​របស់យើង ហើយ​គុណតម្លៃ​របស់យើង។ ប្រសិន​បើគាត់​ឈ្នះ​ដឹកនាំ​មួយអាណត្តិ​ទៀត យើង​ប្រហែល​គ្មានថ្ងៃស្រោចស្រង់ពីការបំផ្លិចបំផ្លាញនេះ​បានឡើយ»។

លោក Bloomberg បាន​ប្តេជ្ញាថា នឹង​យកឈ្នះ​ការបោះឆ្នោតនេះ​ឱ្យបាន​ ហើយចាប់ផ្តើម​កសាងអាមេរិក​ឡើងវិញ។ លោកមាន​ជំនឿថា បទពិសោធន៍ក្នុង​មុខជំនួញ រដ្ឋាភិបាល និង​ភាព​ស្នេហាជាតិរបស់លោក នឹង​អាចនាំឱ្យលោកទទួលបានជ័យជម្នះ​ក្នុងការឈានទៅ​រកការ​ដឹកនាំប្រទេស៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

;