វិនិយោគិនអាមេរិកមួយក្រុម កំពុងស្វែងរកឱកាសវិនិយោគលើវិស័យទេសចរណ៍ នៅកម្ពុជា

  • 2019-11-25 10:27:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រតិភូវិនិយោគ និងទេសចរណ៍មួយក្រុម បានស្កាត់ពីទីក្រុងឡូសអេនជេលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដើម្បីស្វែងរកឱកាសវិនិយោគ លើវិស័យទេសចរណ៍ ថាមពល និងវិស័យ​នានា​នៅ​កម្ពុជា ខណៈ​បរិយាកាសវិនិយោគក្នុងប្រទេសសន្តិភាពមួយនេះ កំពុង​ផ្ដល់ភាព​អនុ​គ្រោះ​ខ្ពស់​ចំពោះ​ធុរជន និងវិនិយោគិនគ្រប់គ្នា។

រូបភាព៖ ក្រសួងទេសចរណ៍

បន្ទាប់​ពីបានជួបពិភាក្សាជាមួយក្រសួង-ស្ថាប័នមួយចំនួនរួចមក ប្រតិភូវិនិយោគ និង​ទេសចរណ៍​មួយ​ក្រុម​នេះ បាន​ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ទិត ចន្ថា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងទេសចរណ៍ និង​លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍ នៅ​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រតិភូវិនិយោគ និងទេសចរណ៍នេះ ត្រូវបានដឹកនាំដោយ លោក ហួត គីមឆា កុង​ស៊ុល​កិត្តិយស​របស់​កម្ពុជា​ប្រចាំរដ្ឋកាលីហ្វ័រញ៉ា និងលោក Norman Arikawa តំណាងកំពង់ផែ LA Port ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

ក្រោយ​បញ្ចប់កិច្ចពិភាក្សា លោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បាន​ថ្លែង​ប្រាប់​អង្គភាព​ព័ត៌មាន Fresh News ឱ្យដឹងថា ក្នុងកិច្ចពិភាក្សាខាងលើ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បាន​ជម្រាប​ពីវឌ្ឍនភាពលើវិស័យទេសចរណ៍ ក៏ដូចជាគោលនយោបាយ និង​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍ ក្នុងការអភិវឌ្ឍវិស័យអាទិភាពមួយនេះ ឱ្យ​រីក​ចម្រើន​ឈាន​ឡើង សំដៅធ្វើយ៉ាងណាប្រែក្លាយកម្ពុជា ទៅជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ ប្រកបដោយភាពទាក់ទាញខ្ពស់។

លោក​ បានបន្តថា ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានលើកបង្ហាញពីបរិយាកាស និង​គោល​នយោបាយ​លើកទឹកចិត្ត ដល់ការវិនិយោគក្នុងវិស័យទេសចរណ៍ ដូច​ជា​ការ​ដាក់​ចេញ​គោល​នយោបាយ និងលើកចិត្តឱ្យមានការបង្កើតតំបន់ទេសចរណ៍​ពិសិដ្ឋ គេហដ្ឋានទីពីរ (Second Home) និង​គោល​នយោបាយអភិវឌ្ឍន៍ទេសចរណ៍ ប្រកបដោយចីរភាព ស្របតាមទស្សនទាន «ស្អាត និងបៃតង»៕

;