ទេសចរណ៍​បេតិកភណ្ឌ​ធម្មជាតិ និងវប្បធម៌ ត្រូវបានដាក់ជជែកក្នុងសន្និសីទមេគង្គ-ឡានឆាង

  • 2019-11-26 02:07:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងទេសចរណ៍ បានទទួលរៀបចំសន្និសីទមេគង្គ-ឡានឆាង ស្ដីពីការបកស្រាយបេតិកភណ្ឌ ធម្មជាតិ និងវប្បធម៌ ឆ្ពោះទៅរកមគ្គទេសក៍ប្រកបដោយគុណភាព និងទេសចរពេញចិត្ត ចាប់​ថ្ងៃ​ទី២៤-២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅខេត្តសៀមរាប ដោយមានតំណាងសមាជិកមេគង្គ-ឡាងឆាង (កម្ពុជា ចិន វៀតណាម ឡាវ ភូមា និងថៃ) ប្រមាណ១៥០នាក់ចូលរួម និង​មាន​ការ​ចូល​រួម​ពីភ្ញៀវ​ជាតិ-អន្តរជាតិប្រមាណ ២០០នាក់។

រូបភាព៖ ក្រសួងទេសចរណ៍
លោក ហោ មុនីរ័ត្ន បានគូសបញ្ជាក់ថា ក្រសួង​ទេសចរណ៍​បាន​និង​កំពុង​អនុវត្ត​យ៉ាង​សកម្ម​នូវ​គោល​នយោបាយ ក៏ដូចជាផែនការយុទ្ធនាការនានា សំដៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ទេសចរណ៍​កម្ពុជា​ជា​ទេសចរណ៍​បែបវប្បធម៌ និងធម្មជាតិ ផ្តល់ភាពកក់ក្តៅ ស្រប​តាម​គោលការណ៍​នៃ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និងគ្រប់ជ្រុងជ្រោយ។

ដោយឡែកសន្និសីទនេះនឹងផ្តល់ជាធាតុចូលថ្មីៗ ការ​ចែក​រំលែក​បទ​ពិសោធន៍​ដល់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​បណ្តាប្រទេសមេគ្គ-ឡាងឆាង ហើយ​ជា​ពិសេស​សន្និសីទ​នេះ​ស្រប​តាម​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ ដែល​មាន​គោល​ដៅ​ជំរុញ​ការ​ឲ្យ​អ្នក​បម្រើការយ៉ាងតិច ៥០% មានវិញ្ញា បនបត្រទទួលស្គាល់ត្រឹមឆ្នាំ២០២០ ១០០% ត្រឹម​ឆ្នាំ២០២៥ និងសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ Sustainble Development Goal (SDG) 4 Long Life Learning ការសិក្សាពេញមួយជីវិត និង SDG 8 Decent Job ការងារសមរម្យត្រឹមឆ្នាំ២០៣០៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;