អ៊ីរ៉ង់ ព្រមាន​កម្ទេច​ប្រទេស៣ បើហ៊ាន​ឆ្លងបន្ទាត់ក្រហម

  • 2019-11-26 02:27:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Hossein Salami អគ្គមេបញ្ជាការ​កងទ័ព​អ៊ីរ៉ង់ បាន​ព្រមាន​កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​ថា អ៊ីរ៉ង់​នឹង​កម្ទេច​អាមេរិក អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត ប្រសិន​បើប្រទេស​ទាំង៣នេះ ឆ្លងកាត់​បន្ទាត់​ក្រហម​របស់​ខ្លួន។

លោក​និយាយ​ដូច្នេះ​ថា៖ «យើងបាន​បង្ហាញ​នូវការ​កំណត់​ព្រំដែន... យើង​បាន​បង្ហាញ​នូវការ​អត់ធ្មត់​ចំពោះ​សកម្មភាព​បង្កហេតុ​របស់​អាមេរិក, អ៊ិស្រាអែល និង​អារ៉ាប៊ីសាអូឌីត ប្រឆាំងនឹង​សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់... ប៉ុន្តែយើងនឹង​កម្ទេច​ពួកគេវិញ​ ប្រសិនបើឆ្លងកាត់​ខ្សែក្រហម​របស់យើង»។

មេទ័ព​រូបនេះ ក៏បាន​លើកឡើង​ដែរថា ​ការចាប់ខ្លួន​ទ័ពអាមេរិក និង​អង់គ្លេស​កន្លងមក ដែល​បានចូលដែនទឹកអ៊ីរ៉ង់ គ្រាន់​តែជាការ​ព្រមាន​ទៅដល់​កងទ័ពប្រទេស​ដទៃ ដែល​ចង់​បំពាន​ខណ្ឌសីមា​ដែនសមុទ្ររបស់ខ្លួន។

ការ​ព្រមាន​ខាងលើនេះ ១ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ដ្រូន២គ្រឿង​បាន​វាយប្រហារ​អណ្តូងប្រេងក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែល​អាមេរិក និង​អារ៉ាប៊ីសាអូឌីត បាន​ចោទ​ថាអ៊ីរ៉ង់​ជាអ្នកនៅពីក្រោយខ្នង​នៃហេតុការណ៍នេះ៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

;