ជួយ​ដាក់​ឈ្មោះ​ឲ្យ​ផង កូន​ផ្សោត​មួយ​ក្បាល​ទៀត​បាន​កើត​ក្នុង​ខេត្ត​ស្ទឹង​ត្រែង

  • 2019-11-26 03:16:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កូនផ្សោតកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញកាលពីថ្ងៃទី២០ ខែ​វិច្ឆិកា ឆ្នាំ​​២០១៩ នៅ​វេលា ម៉ោង​ប្រមាណជា ៨:៣០ នាទីព្រឹក ស្ថិតក្នុងអន្លង់សត្វផ្សោតត្បូងខ្លា ​ក្នុងភូមិ​កោះជ្រឹម ឃុំអូរម្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង។

រូបភាព៖ WWF Cambodia
ក្រុមការងារផ្នែកស្រាវជ្រាវនៃអង្គការ WWF និង​រដ្ឋ​បាល​ជល​ផល​ខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង​ បាន​ចុះ​ទៅ​ពិនិត្យអង្កេតកូនផ្សោតដែលទើបកើតថ្មី​ ក្រោយពេលទទួលបានព័ត៌មានពីក្រុមការងារឆ្មាំ​ទន្លេ​ប្រចាំ​ប៉ុស្តិ៍​កោះជ្រឹម កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ ​

ក្រោយ​ពេល​ចុះ​ពិនិត្យ​ ក្រុម​ការ​ងារ​ស្រាវ​ជ្រាវ ​ពិត​ជា​បានប្រទះឃើញកូនផ្សោតកើតថ្មីនោះ ​ហើយ​​ក្រុមការងារក៏បានធ្វើការអង្កេត និង​ថត​រូប​កូនផ្សោត ​ និងមេរបស់វា។ កូន​ផ្សោតកើត​​ថ្មី​នោះ​ មាន​អាយុ​ប្រហែល​ជា​ប្រាំ​ថ្ងៃ​ ហើយ​នៅ​ក្នុង​ហ្វូង​សត្វ​ផ្សោត​ធំ​ចំនួន​ប្រមាណ​ជា​ប្រាំ​មួយ​ក្បាល​។

កូន​ផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតទីដប់ពីរហើយដែលបានកត់ត្រាថា បាន​កើត​នៅ​ក្នុង​ឆ្នាំ​២០១៩ ចាប់​ពី​ខែ​មករា​ រហូតដល់ខែវិច្ឆិកានេះ ដោយ​ក្នុង​នោះ​កូន​ផ្សោត​ចំនួន​ប្រាំមួយ​ក្បាល​ត្រូវ​បានកត់ត្រាថាបានកើតនៅក្នុងខេត្តស្ទឹងត្រែង និង​កូន​ផ្សោត​ចំនួន​ប្រាំមួយ​ក្បាល​ត្រូវ​បាន​កត់​ត្រា​ថា​បានកើតនៅក្នុងខេត្តក្រចេះ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;