Pep ថាក្រុម Man City មានលុយចាយយកពាន Champions League ឆ្នាំនេះ

  • 2019-11-26 03:22:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​កម្មវិធី​ Football association writer Award នៅ​អង់គ្លេស​ ​គ្រូ​បង្វឹក​លោក Pep Guardiola បាន​និយាយ​ថា៖ ក្រុម​ទាំង​ពីរ​រវាង Liverpool និង Manchester City អាច​ដូរ​គ្នា​បាន​រឿង​លើក​ពាន​លីគ​និង Champions League ។ លោក​និយាយ​បែប​កំប្លែង​ថា​ ​ឆ្នាំ​នេះ​គឺ​ពិបាក​ខ្លាំង​ក្នុង​ការ​ប្រជែង​ជាមួយ Liverpool យក​ឈ្នះ​​ពាន​លីគ ចឹង​ហើយ​ក្រុម​ Man City ជាក្លឹប​អ្នកមាន​ប្រហែល​ជា​ឆ្នាំ​នេះ ចាយ​លុយ​យក Champions League ​តែម្តង។(Pep សើច!)

Pep Guardiola ក្នុងកម្មវិធី​ Football association writer Award /រូបថត៖ Twitter
ត្រឡប់​មក​លោក ​Jurgen Klopp វិញ​ក៏​បាន​លើក​សរសើរ​ Pep ដែរ​ថា​ ពូកែ​សន្សំ​ពិន្ទុ​ ជាពិសេស​មួយ​គ្រាប់​ដែល​រក​បាន​ដោយ​កីឡាករ Kompany ពេល​ប៉ះ Leicester លើក​ចុង​ក្រោយ​ឈ្នះ​តែ​មួយ​ពិន្ទុ​គត់​យក​ពាន​បាន។ លោកមានទំនុកចិត្តថានឹងដណ្ដើមពានបានទៅហើយ តែខកចិត្តទៅហើយ យ៉ាងណាមិញ លោកក៏ភ្លេច​លើក​សរសើរ​កូន​ក្រុម Liverpool ដែល​ប្រឹងប្រែង​ខ្លាំង​រដូវកាល​មុន។
Klopp ក្នុងកម្មវិធី​ Football association writer Award /រូបថត៖ Twitter

រំឮក​ដែរ​ថា គ្រូ​បង្វឹក​ទាំង​ពីរ​សុទ្ធ​តែបាន​​ឈ្នះ​ពាន​ដូច​គ្នា​ឆ្នាំ​មុនដោយ Pep ឈ្នះ​ពាន​លីគ​កំពូល​អង់គ្លេស ចំណែក Klopp ឈ្នះ​ពាន​កំពូល​អឺរ៉ុប Champions League ។ លោកទាំងពីរក៏បានទទួលពានរង្វាន់កិត្តិយសព្រមគ្នាផងដែរក្នុងកម្មវិធីខាងលើ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ theguardian ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;