ស្រីស្អាតម្នាក់ទិញសំបុត្រយន្តហោះ តាមគាំទ្រ Son Heung Min ដល់ណាក៏ឃើញ

  • 2019-11-26 04:26:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ក្នុងវីដេអូ​ខ្លី​មួយ​និយាយ​ពី​ភាព​ល្បី​ល្បាញ​របស់តារា​ជើង​ស៊ុត​សញ្ជាតិ​កូរ៉េខាងត្បូង Son Heung Min ដែល​មិន​ត្រឹម​តែ​តំណាង​ឲ្យ​ប្រទេស​កំណើត​របស់​ខ្លួន​នោះ​ទេ ពោល​គឺ​ជា​មោទនភាព​ទូទាំង​អាស៊ី​តែម្តង។ ជាមួយ​នឹង​ទឹកមុខ​ញញឹម​ជាប់​ផង​នោះ Son ឃើញ​មាន​នៅ​គ្រប់​កន្លែង​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ទាំង​លើ​ ផ្ទាំងផ្សាយពាណិជ្ជម្ម វិបសាយ វិដេអូ​បណ្ដាញ​សង្គមជាដើម និងជាពិសេស​មាន​ស្រីស្អាតថ្ពាល់ខួច​ម្នាក់​តាម​គាំទ្ររូបគេរហូត​មក​ តាំងពីលេងនៅអាល្លឺម៉ង់មកម្ល៉េះ។

MinJi Seo អ្នកគាំទ្ររបស់ Son
និយាយក្នុងវីដេអូ Exclusive ពីក្រុមការងារ B/R នាងបាននិយាយថា លុយចំណាយជាង ៥០% របស់ខ្លួនទុកសម្រាប់គាំទ្រកីឡាករក្នងចិត្ត។ សូម្បីក្រុម Spurs លេងជាមួយ Red Star នៅទឹកដី London Staduim ចម្ងាយដីជាង ៥០០០ ម៉ាយ(ពីកូរ៉េទៅទីក្រុងឡុដ៏) លេងក្របខណ្ឌ Champions League នាងក៏ហ៊ានចំណាយទៅទាល់តែដល់។ តាមគាំទ្រយូរមកហើយ នាងទើបនឹងមានឱកាសបានថតរូបជាមួយ Son លើកដំបូងពេលទៅលេងនៅស្រុកកំណើតក្នុងវគ្គជម្រុះពានរង្វាន់ពិភពលោក World Cup 2022 ជុំទី ២ ពេលប៉ះជាមួយប្រទេសស្រីលង្កា។

ទស្សនាវីដេអូ Exclusive ខាងក្រោមនេះដោយ B/R៖

Son ពេលហ្វឹកហាត់នៅក្លឹប /រូបថត៖ Skysport
Son អបអរពេលរកបានគ្រាប់ពេលប៉ះ ManCity នៅ CL រដូវកាលមុន /រូបថត៖ SkySport

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;