កម្ពុជា-រុស្ស៊ី ចាប់ផ្តើមសិក្សាសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរ

  • 2019-11-26 06:32:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានរៀបចំកិច្ចប្រជុំក្រុមការងាររួមកម្ពុជា-រុស្ស៊ី លើកទី៣ ដើ ម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព ចាប់ពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារ អង្គរប៉ារ៉ាឌី ខេត្ត សៀម រាប។

កិច្ចប្រជុំនេះ ក្រោមអធិបតីដោយលោក សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង លោក ទិន ពន្លក អគ្គ លេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ជា សហ​ប្រធាន​ក្រុមការងារថ្នាក់ជាតិ និងលោក Dmitry Tsvetkov អគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា និង​លោក Vladimir Artisyuk ទីប្រឹក្សាជាន់ខ្ពស់នៃប្រធានមន្រ្តីប្រតិបត្តិរបស់ Rosatom និង​ជា​ប្រធាន​ប្រតិភូ​រុស្ស៊ី ក្រុមការងារអន្តរក្រសួងថ្នាក់ជាតិ តំណាង Rosatom និង​លេខាធិកា​រដ្ឋាន​ក្រុម​ការងារ​ថ្នាក់​ជាតិ។

គោលបំណងនៃកិច្ចប្រជុំលើកទី៣ ដើម្បីពិភាក្សាលើ៖

១. សេចក្តី ព្រាង​កិច្ចព្រមព្រៀង​ស្ដី​ពី​កិច្ច សហប្រតិបត្តិការ ក្នុង​ការសាងសង់​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យានុយក្លេអ៊ែរនៅកម្ពុជា ។

២. កិច្ចព្រមព្រៀងការដំឡើងមជ្ឈមណ្ឌលពត៌មានថាមពលបរមាណូនៅវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា។

៣. ផ្តល់ អាហារូបករណ៍​សម្រាប់​និសិ្សត​កម្ពុជា​ទៅ​សិក្សា​ផ្នែក​បច្ចេកវិទ្យា​ថាមពល​នុយក្លេអ៊ែរ​នៅ​សហព័ន្ធរុស្ស៊ី។

ភាគី​រុស្ស៊ីបានចែករំលែកបទពិសោធន៍ និង​មេរៀន​ល្អៗ​ទទួល​បាន​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ក្នុង​ការ​សាង​សង់​មជ្ឈមណ្ឌល​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ជា​មួយ​បណ្តា​អ្នក​ជំនាញ​មួយ​ចំនួន​រួម​មាន Gambia and Bolivia។ ក្រុមការងារប្រទេសទាំងពីរបានពិនិត្យ និង​ពិភាក្សា​លំអិត​លើ​សេចក្តី​ព្រាង​កិច្ច​ព្រមព្រៀង​នឹងបានឯកភាពនូវខ្លឹមសារមួយចំនួនធំ។

ចំណែកឯបញ្ហានៅសេសសល់នឹងបន្តពិភាក្សាជាមួយក្រុមការងារបច្ចេកទេស និង​សុំ​សេចក្ដី​សម្រេច​ពី​ថ្នាក់​ដឹកនាំរបស់ប្រទេសរៀងៗខ្លួន។ ជាមួយគ្នានោះដែរ ភាគី​រុស្ស៊ី​នឹង​អញ្ជើញ​មន្តី្រ​ជាន់​ខ្ពស់ និង​អ្នក​សារព័ត៌មាន​កម្ពុជា​(ភាគីកម្ពុជា​ស្នើឱ្យភាគី​រុស្ស៊ី​ដែល​អញ្ជើញ​អ្នកសារព័ត៌មាន​កម្ពុជា​ត្រូវ​ធ្វើ​តាម​រយៈក្រសួងបរិស្ថាន) ចូលរួមវេទិកាវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៅទីក្រុងស៊ូឈី សហព័ន្ធ​រុស្ស៊ី​នៅ​ឆ្នាំ២០២០។

ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​គ្នាទាក់ទង​នឹង​អាហារូបករណ៍​ផ្តល់​ដល់​និសិ្សត​កម្ពុជា​ទៅរៀន​នៅ​សហព័ន្ធរុស្ស៊ីដោយឯកភាពគ្នារកវិធីសម្រួលការជ្រើសរើសហើយកិច្ចការនេះត្រូវការពិភាក្សាបន្ថែមជាមួយភាគីពាក់ព័ន្ធ។ ទាក់​ទង​នឹង​ការ​ដំឡើង​មជ្ឈមមណ្ឌល​ព័ត៌មាន​ថាមពល​បរិមាណូ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ភាគីរុស្ស៊ីនឹងផ្តល់ព័ត៌មានលំអិតអំពីការគាំទ្រសម្ភារ និងការរៀបចំដំណើរការ។ ភាគី​ទាំងពីរក៏បានឯកភាពលើការរៀបចំផែនការការងារសម្រាប់ឆ្នាំ២០២០ផងដែរ៕

អត្ថបទ៖ កុសល

;