ភ្នំពេញ នឹង​មានសីតុណ្ហភាព​ប៉ុន្មានអង្សារសេ?

  • 2019-11-27 01:46:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជធានី​ភ្នំពេញ ខេត្ត​ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់​ស្ពឺ កណ្តាល ព្រៃ​វែង ស្វាយរៀង កែប កំពត និង​ព្រះសីហនុ នឹង​មាន​សីតុណ្ហភាព​អប្បរមា ពី ២៥-២៦អង្សារសេ និង​សីតុណ្ហភាព​អតិបរមា ពី ៣១-៣៣​អង្សារសេ។ នេះបើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្តីពស្ថានភាព​អាកាស​ធាតុ​នៅកម្ពុជា ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ ៣ ខែធ្នូ ឆ្នាំ​២០១៩។

ការ​ជូនដំណឹងនេះ បន្ទាប់ពីក្រសួង​បាន​សង្កេតឃើញ​ថា ជ្រលងសម្ពាធខ្ពស់ បាន​នឹង​កំពុង​គ្របដណ្តប់​លើ​កម្ពុជា។

ខេត្តដទៃទៀត៖

-ឧត្តរមានជ័យ ព្រះ​វិហារ ស្ទឹងត្រែង រតនគិរី និង​ខេត្ត​ប៉ៃលិន សីតុណ្ហភាព​អប្បបរមា មានពី ២២-២៤អង្សារសេ និង​សីតុណ្ហភាព​អតិបរមា​មានពី ២៩-៣១អង្សារសេ។

-បន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ ក្រចេះ និង​កោះកុង សីតុណ្ហភាព​អប្បបរមា មានពី ២៣-២៥អង្សារសេ និង​សីតុណ្ហភាព​អតិបរមា មានពី ៣០-៣២ អង្សារសេ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;