ធនាគារ​ពិភពលោក៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ថមថយ​ល្បឿន

  • 2019-11-27 03:04:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​ចុងក្រោយ​ដែលចេញ ផ្សាយដោយធនាគារពិភពលោក នៅថ្ងៃទី២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ បានឱ្យដឹងថា សកម្មភាពរឹងប៉ឹងក្នុងការនាំចេញ និងតម្រូវការ ស្រុកខ្លាំងជាកត្តាទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាឱ្យនៅរក្សាបានភាពស្វាហាប់។ ប៉ុន្តែ កំណើនជាក់ស្តែងរបស់ សេដ្ឋកិច្ចត្រូវបានរំពឹងទុកថានឹងថមថយល្បឿនមកនៅត្រឹម ៧ភាគរយ ក្នុងឆ្នាំ២០១៩ ចុះពី ៧,៥ភាគរយ ក្នុងឆ្នាំ២០១៨។

ការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើង ដែលមានទំហំប្រហែល ៧០ភាគរយនៃទំនិញនាំ ចេញគ្រប់មុខ បានកើនចំនួន ១៧,៧ភាគរយ ក្នុងឆ្នាំ២០១៨ ប៉ុន្តែស្រុតចុះបន្តិចវិញមកនៅត្រឹម១៥ ,៣ ភាគរយ គិតត្រឹមខែមិថុនា ឆ្នាំ២០១៩។ វិស័យសំណង់នៅបន្តសកម្មភាពគគ្រឹកគគ្រេង ដែលឆ្លុះបញ្ចាំង ឱ្យឃើញថាមិនទាន់មានភាពនឿយណាយនៃការវិនិយោគលើវិស័យនេះនៅឡើយទេ។ ជាលទ្ធផល ការនាំ ចូលដែកសំណង់បានស្ទុះឡើងយ៉ាងគំហុក ដល់ទៅ៦៣,៥ភាគរយ គិតត្រឹមខែមិថុនា ឆ្នាំ២០១៩ ពី ២៧ ,៧ភាគរយ ក្នុងឆ្នាំ២០១៨។

ជាមួយគ្នានេះដែរ ហានិភ័យបន្តកើនឡើងសម្រាប់វិស័យហិរញ្ញវត្ថុ ដោយសារតែមានការពាក់ព័ន្ធច្រើន ជាមួយវិស័យសំណង់ និងអលនទ្រព្យ អមដោយការពូនគររបស់បំណុលផង — ដែលក្នុងនោះទំហំនៃការ ខ្ចីបុលសរុបរួមគ្នាពីធនាគារ និងពីស្ថាប័នមីក្រូហិរញ្ញវត្ថុ មានជាង ១០០ភាគរយ នៃផ.ស.ស ទៅទៀត។ បន្ថែមលើនេះ លទ្ធភាពនៃការដកចេញភាពអនុគ្រោះពាណិជ្ជកម្មក្រោមប្រព័ន្ធ “គ្រប់មុខទំនិញទាំងអស់ លើកលែងគ្រឿងសព្វាវុធ” (Everything But Arms/EBA) និងការធ្លាក់ចុះយ៉ាងគំហុកណាមួយនៃសេដ្ឋ កិច្ចរបស់ប្រទេសចិន (ដែលអាចនឹងកើតមានមកពីភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន) អាចបង្កផលប៉ះទង្គិចយ៉ាងខ្លាំងទៅលើកំណើនទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា។

ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងក្រៅប្រទេស ថ្មីៗនេះ អាជ្ញាធរកម្ពុជាបានដាក់ចេញវិធានការមួយចំនួនសំដៅជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម ដោយបន្ទាបថ្លៃចំណាយលើការដឹកជញ្ជូន, កាត់បន្ថយការីយាធិបតេយ្យ, និងជួយដល់ធុរកិច្ចដោយកាត់បន្ថយថ្ងៃឈប់សម្រាកផ្លូវការចំនួន៦ថ្ងៃ នៅក្នុងឆ្នាំ២០២០។

បន្ថែមលើនេះ វិធានការកញ្ចប់ហិរញ្ញវត្ថុធំគួរសមមួយសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចដោយប្រើប្រាក់សន្សំរបស់រដ្ឋ នឹងអាចត្រូវបានដាក់ចេញនៅក្នុងឆ្នាំ២០២០ ដើម្បីជួយសម្រាលផលប៉ះទង្គិចអវិជ្ជមានដែលបណ្តាលមកពីការដក EBA ប្រសិនបើវានឹងកើតឡើងមែន។

របាយការណ៍នេះក៏បានគូសបញ្ជាក់ផងដែរថា ការចូលរួមរបស់កម្ពុជានៅក្នុងសេដ្ឋកិច្ចសាកលតាមរយៈខ្សែចង្វាក់តម្លៃសាកល (GVCs) មានសន្ទុះលឿនជាងប្រទេសប្រហាក់ប្រហែលគ្នាផ្សេងៗទៀត ទោះបីជាការចូលរួមនោះចាប់ផ្តើមពីមូលដ្ឋានទាបក៏ដោយ។ ការហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស (FDI), ភាពសម្បូរនៃពលកម្មមានជំនាញទាបនិងពលកម្មមានប្រាក់ឈ្នួលទាប,និងលទ្ធភាពទទួលបានភាពអនុគ្រោះនាំទំនិញចេញទៅកាន់ទីផ្សារធំៗសុទ្ធតែជាកត្តានៅពីក្រោយការជំរុញសមាហរណកម្មយ៉ាងលឿនរបស់កម្ពុជាចូលទៅក្នុងខ្សែចង្វាក់តម្លៃសាកល នៅតាមផ្នែកផលិតកម្មមួយចំនួន។

លោកស្រី អ៊ុនហ្គូណាដូប្រាចា_ប្រធានគ្រប់គ្រងធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «ដើម្បីឈានឡើងទៅកាន់ដំណាក់កាលមួយទៀតនៃការចូលរួមក្នុងខ្សែចង្វាក់តម្លៃសាកលបាន ប្រទេសកម្ពុជាចាំបាច់ត្រូវតែមានល្បាយគោលនយោបាយកាន់តែទំនើបជឿនលឿនច្រើនថែមទៀត។ក្នុងនោះរួមមាន ការពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងធ្វើវាឱ្យកាន់តែស៊ីជម្រៅ, ការបន្ទាបរបារពាណិជ្ជកម្មសម្រាប់ទំនិញនាំចូល, ការបន្តធ្វើការកែលម្អគុណភាពវិស័យអប់រំនិងជំនាញរបស់កម្លាំងពលកម្ម និង ការចាប់យកសេដ្ឋកិច្ចឌីជីថលដើម្បីជួយបណ្តាក្រុមហ៊ុនឱ្យធ្វើសមាហរណកម្មខ្លួនទៅក្នុងខ្សែចង្វាក់តម្លៃសាកល»៕

អត្ថបទ៖ សោភា

;