សម្តេច ហ៊ុន សែន ទទួលយក​ការអញ្ជើញ​របស់លោក ដូណាល់ ត្រាំ ហើយ

  • 2019-11-27 06:26:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ទទួលយក​ការអញ្ជើញ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដើម្បីទៅ​ចូលរួម​កិច្ចប្រជុំ​កំពូលពិសេស អាស៊ាន-អាមេរិក ដែល​នឹង​ប្រព្រឹត្ត​ទៅនៅត្រីមាស​ទីមួយ​នៃឆ្នាំ​២០២០ នៅ​សហរដ្ឋអាមេរិក។ នេះបើតាមសារលិខិត​ដែល​សម្តេច ផ្ញើទៅកាន់លោក ត្រាំ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩។

សម្តេច​បាន​សរសេរថា៖ «ក្នុងនាម​ជាសមាជិក​សកម្មរបស់​អាស៊ាន កម្ពុជាសូម​កោតសរសើរ​ចំពោះ​សារដ៏ច្បាស់លាស់​របស់​ឯកឧត្តម​ស្តីពីការ​ប្តេជ្ញាចិត្ត​របស់​សហរដ្ឋអាមេរិក ចំពោះ​ភាព​ជាដៃគូ​យុទ្ធសាស្រ្ត អាស៊ាន-អាមេរិក និង​តួនាទី​ស្នូល​របស់​អាស៊ាន។ ដោយ​ហេតុនេះ ខ្ញុំមាន​បំណង​ដ៏ជ្រាលជ្រៅ​ក្នុងការ​ជំរុញ​ទំនាក់ទំនង​បន្ថែមទៀត និង​សូម​ទទួលយកការអញ្ជើញ​របស់​ឯកឧត្តម ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូលពិសេស អាស៊ាន-អាមេរិក»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;