សម្តេច ហ៊ុន សែន ប្រាប់លោកត្រាំថា៖ «យើង​មិនត្រូវ​ឱ្យខ្លួនយើង​ក្លាយជាចំណាប់ខ្មាំង​នៃ​ទំព័រខ្មៅ​នៃប្រវត្តិសាស្រ្តនោះទេ»

  • 2019-11-27 06:50:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ខ្ញុំយល់ថា យើង​មិនត្រូវ​ឱ្យខ្លួនយើង​ក្លាយ​ជាចំណាប់ខ្មាំង​នៃ​ទំព័រ​ខ្មៅរងងឹតខ្លះ​នៃប្រវត្តិសាស្រ្ត​របស់យើងនោះទេ»។ នេះជាការបញ្ជាក់​របស់​សម្តេច ហ៊ុន សែន ក្នុងសារលិខិតមួយផ្ញើទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

សម្តេចបានលើកឡើងថា ទំនាក់ទំនង​កម្ពុជា-អាមេរិក បាន​ឆ្លងកាត់​នូវដំណាក់កាលតឹងតែង ​និង​ធូរស្រាល​ជាបន្តបន្ទាប់។ មាន​ដំណាក់កាល​ដ៏ស្រស់បំព្រង​ជាច្រើន​ផ្សេងទៀត ដែលមាន​សារៈប្រយោជន៍​ក្នុងការ​បំពាក់​បំប៉ន​ពូនជ្រុំ​សម្រាប់​ធ្វើឱ្យ​ទំនាក់ទំនង​រវាងប្រទេស និង​ប្រជាជន​ទាំងពីរ កាន់តែមាន​ការ​រីកលូតលាស់ថែមទៀត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្ថែមថា នៅពេលបច្ចុប្បន្ននេះ មួយ​ផ្នែក​នៃវិបុលភាព​របស់​ប្រជាជន​កម្ពុជា គឺពិត​ជាបាន​មកពីលទ្ធផល​នៃការ​ចូលរួមវិភាគ​ទាន​របស់​ប្រជាជន និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដោយ​ចាប់ផ្តើម​ពីការ​ធ្វើ​ប្រជាធិបតេយ្យនូបនីយកម្ម​ដោយសន្តិវិធី ដល់ការ​កសាង​ប្រទេស​ជាតិ អភិបាលកិច្ច​សង្គម និង​ការទទួល​បាន​ការចូលទីផ្សារ​ដ៏ទូលំទូលាយ​របស់​អាមេរិក។

ជាចុងក្រោយ សម្តេច ហ៊ុន សែន បាន​បង្ហាញក្តីរីករាយ​ឱ្យក្រុមការងារ​កិច្ចការ​បរទេស​របស់​កម្ពុជា ធ្វើការ​ជាមួយ​ក្រុមការងារ​កិច្ចការបរទេស​របស់​អាមេរិក ដើម្បីស្តារ​ទំនុកចិត្ត​ និង​ភាព​ជឿជាក់​ឡើងវិញ និងកសាងឡើងវិញ​នូវចំណង​មិត្តភាព​រវាងប្រទេស និង​ប្រជាជន​ទាំងពីរ៕

អត្ថបទ៖ សំភី

;