អ្នកនាំពាក្យប៉ូលិសកម្ពុជា គាំទ្រការអនុវត្ដវិធានការច្បាប់ស្រោចស្រង់ក្រុងហុងកុង

  • 2019-11-28 01:52:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកនាំពាក្យអគ្គស្នងការដ្ឋានគរបាលជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងគាំទ្រចំណាត់ការអនុវត្តច្បាប់រដ្ឋាភិបាលហុងកុង ដើម្បីការស្តារកោះហុងកុងឲ្យក្លាយជាទីស្រស់បំព្រងនៃមជ្ឈមណ្ឌលសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុសាឡើងវិញ។

ការគាំទ្រចំណាត់ការអនុវត្តច្បាប់រដ្ឋាភិបាលហុងកុង របស់មន្ត្រីអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន នៅថ្ងៃទី២៧ វិច្ឆិកា នេះ គឺតបនឹងសំណួររបស់ក្រុមសារព័ត៌មានក្នុងស្រុកដែលចង់ដឹងអំពីប្រតិកម្មរបស់អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាជុំវិញចំណាត់ការរបស់នគរបាលហុងកុង ទៅលើបាតុករហិង្សាដែលបានបង្កការអុកឡុកបំផ្លាញទ្រព្យសម្បត្តិរដ្ឋនៅតាមមជ្ឈមណ្ឌលសេដ្ឋកិច្ចនានា បង្កសកម្មភាព រារាំងដំណើរការសេដ្ឋកិច្ចជាតិនិងឯកជនលើទឹកដីហុងកុង និងសកម្មភាពទាំងនោះ ថែមទាំងបានបន្លាចអ្នកវិនិយោគនានាឲ្យចាកចេញពីកោះហុងកុងថែមទៀតក្នុងអំពើចលាចលប្រមាណ៦ខែកន្លងមកនេះ។

លោកឧត្តមសេនីយ៍ឯកឆាយ គឹម ខឿន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «យើងអត់ចង់ឃើញស្ថានការអាប់អួរ ប្រកបទៅដោយមហន្ដរាយបែបនេះទេ ។ ជាទស្សនៈនិងជាជំហររបស់យើងគឺ យើងគាំទ្រចំពោះរដ្ឋាភិបាលហុងកុង ក្នុងការចាត់វិធានការសមស្រប ដើម្បីអនុវត្ដវិធានការច្បាប់ ដើម្បីស្រោចស្រង់និងដោះស្រាយសភាពការណ៍ដែលបានកើតឡើងនិងកំពុងតែគំរាមកំហែងទីក្រុងហុងកុង រហូតដល់ថ្ងៃនេះ។ នេះគឺ ជាភាពចាំបាច់ ដែលត្រូវដោះស្រាយ ដើម្បីស្ដាយប្រក្រតីភាពឡើងវិញ ដើម្បីពង្រឹងស្ថេរភាព សន្ដិសុខ សណ្ដាប់ ធ្នាប់សង្គម នៅទីក្រុងហុងកុង ឱ្យបានល្អប្រសើរឡើងវិញ»៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;