ចៀវៃបង្អួតសម្រស់ស្អាតឥតខ្ចោះក្នុងវ័យ៤៣ឆ្នាំ តែពេលអត់ផាត់មុខខុសគ្នាស្រឡះ

  • 2019-11-28 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​តុបតែង​ខ្លួន​ឲ្យ​ម៉ត់ចត់ តារា​សម្ដែង​ស្រី​ជួរ​មុខ​តៃវ៉ាន់ Ruby Lin មើល​ទៅ​នៅ​តែ​ខ្ញង់​នោះ នៅ​ពេល​គ្មាន​ជំនួយ​ពី​ការ​ផាត់​មុខ​ទេ នាង​មើល​ទៅ​ស្លេក​ស្លាំង​ខ្លាំង។

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា កន្លង​ទៅ​នេះ​តារា​សម្ដែង​ស្រី​ជើងចាស់តៃវ៉ាន់ Ruby Lin បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី​មហោស្រពភាពយន្ត Golden Rooster ក្នុង​ឋានៈ​ជា​ភ្ញៀវ​កិត្តិយស។ បង្ហាញ​មុខ​នៅ​ទី​នេះ អ្នក​ម្ដាយ​កូន​មួយ​ជ្រើស​​យក​រ៉ូប​វែង​សិចស៊ី ពណ៌​ខ្មៅ​រឹបរាង​មក​ស្លៀក ដោយ​បង្អួត​បាន​រាង​នៅ​តែ​ស្រឡូន​របស់​ខ្លួន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ សម្រស់​សាច់​ចាំ​មិន​​ចេះ​ចាស់​របស់​ស្រី​ស្អាត​វ័យ​៤៣​ឆ្នាំ ក៏​ទទួល​បាន​ការ​សរសើរ​មិន​តិ​ចដែរ។

យ៉ាងណាក្ដី មនុស្ស​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា កម្រង​រូប​នេះ​គឺ​ត្រូវ​បាន​ឆ្លង​កាត់​ការ​កាត់​ត ក៏​ដូច​ជា​ផាត់​មុខ​យ៉ាង​ម៉ត់​ចត់ ត្បិត​មុន​នោះ​តែ​ប៉ុន្មាន​ថ្ងៃ នៅ​ពេល​ចូល​លេង​ក្នុង​កម្មវិធី​មួយ ដែល​ចៀវៃ​មិន​បាន​ផាត់​មុខ​នោះ មុខ​របស់​តារា​រូប​នេះ​មើល​ទៅ​ស្លេក​ស្លាំង និង​បង្ហាញ​ស្នាម​ជ្រួញ​ច្រើន។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ អ្នក​គាំទ្រ​របស់​តួ​រឿង ព្រះនាង​យេយេ​បាន​វាយ​បក​វិញ​ថា អាយុ​៤៣​ឆ្នាំ បាន​សម្រស់​ប៉ុន​នេះ​គឺ​ចាត់​ទុក​ថា​ស្អាត​ហើយ មិន​ចាស់​ជាង​អាយុ​នោះ​ឡើយ៕

ចុចអានបន្ត៖ កុមារី​ សរពេជ្ញ ម៉ានីកា តូច​តែ​ខ្លួន តែ​កំពុង​ល្បីខ្លាំង ឯ​បទ​ពិសោធន៍​សម្ដែង​ក៏​ជោកជាំ​មិន​នឹក​ស្មាន

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

;