សមាជិកសភាជប៉ុន នាំគ្នាសាកល្បងពាក់ពិសេសមួយ ព្រោះមូលហេតុនេះ (មានវីដេអូ))

  • 2019-11-28 03:21:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមាជិក​សភា​ជប៉ុន​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ធ្វើ​លំហាត់​សម​ពាក់​មួក​ការ​ពារ​សុវត្ថិភាព​ពេល​រញ្ជួយ​ដី​ដើម្បី​ត្រៀម​ទប់​ទល់​នឹង​ពេល​ដែល​មាន​គ្រោះ​អាសន្ន ដោយ​សារ​ប្រទេស​មួយ​នេះ​ជា​រឿយ​ៗ​ប្រឈម​នឹង​បញ្ហា​គ្រោះ​ធម្មជាតិ។

យោង​តាម​សារព័ត៌មាន​រដ្ឋ​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​លើក​ទី​ពីរ​ហើយ​ដែល​មាន​ការ​ធ្វើ​លំហាត់​សម​នេះ​ឡើង ក្រោយ​ពេល​ដែល​មួក​នេះ ត្រូវ​បាន​បញ្ចេញ​កាល​ពី​ឆ្នាំ ២០១៧​។ លំហាត់​សម​លើក​ទី​ពីរ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ដែល​ដឹក​នាំ​ដោយ​វាគ្មិន Tadamori Oshima ហើយ​នាំ​ឲ្យ​មាន​ការ​ចូលរួម​ទាំង​សមាជិក​ពី​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច។ មួក​ការ​ពារ​ទាំង​នោះ ត្រូវ​បាន​ដាក់​នៅ​ក្រោម​កៅអី​អង្គុយ​របស់​សមាជិក​សភា​ទាំង​អស់ ដើម្បី​ងាយ​ស្រួល​ទាញ​យក​មក​ពាក់​នៅ​ពេល​មាន​គ្រោះ​រញ្ជួយ​ដី។

គួរ​ឲ្យ​ដឹង​ថា គ្រោះ​រញ្ជួយ​ដី​តែងតែ​កើត​ឡើង​ជា​ញឹកញាប់​នៅ​ក្នុង​ប្រទេស​ជប៉ុន ដោយ​កាល​ពី​ឆ្នាំ ២០១១ រញ្ជួយ​ដី​កម្រិត ៩​វ៉ិចទ័រ បាន​បណ្ដាល​ឲ្យ​មាន​រលក​យក្ស​ស៊ូណាមិ​ដែល​សម្លាប់​មនុស្ស​រហូត​ដល់​ជិត ២ម៉ឺននាក់​ឯ​ណោះ៕

សូមទស្សនាវីដេអូខាងក្រោម ៖

អត្ថបទ ៖ រ័ត្ន

អត្ថបទថ្មី
;