ឯម សុណ្ណារី ឡើង​ប្រកួត​ជាថ្មី​ នៅ ONE ប៉ះ​កីឡា​ការិនី​មិន​ដែល​ចាញ់រ​បស់​ប្រេស៊ីល

  • 2019-11-28 04:58:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ខកខាន​ប្រកួត​រយៈពេលឆ្នាំ កីឡាការិនី​ MMA ខ្មែរ-អាមេរិកាំង ឯម សុវណ្ណារី នឹង​ឡើង​ប្រកួត​ជាថ្មី ក្នុង​ទ្រុង ONE Championship នា​ថ្ងៃទី៦ ខែធ្នូ​ខាងមុខ​នេះ នៅ​ក្នុង​ព្រឹត្តិការណ៍ ONE: MARK OF GREATNESS នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។

ឯម សុវណ្ណារី ឈ្នះគូប្រកួត​នាពេលកន្លងមក (រូបភាព៖ ONE Championship)
គូ​ប្រកួត​របស់​សុវណ្ណារី គឺ​កីឡា​ការិនីប្រេស៊ីល Rayane Bastos ដែល​មាន​ប្រវត្តិ​ប្រកួតមិន​ដែល​ចាញ់ ពោល​គឺ ឈ្នះ ៣ដង និង​ស្មើម្ដង។

ងាក​ទៅ​មើល​ប្រវត្តិប្រកួត​របស់​សុវណ្ណារី ក៏មិន​ដែល​ចាញ់​ដូចគ្នា​ដែរ គឺប្រកួត​៣ដង ឈ្នះទាំង ៣ដង (ទឹកទី១ ទាំង៣ដង)។ ប្រកួត​ចុងក្រោយ សុវណ្ណារី ឈ្នះ​កីឡា​ការិនី​អ៊ុយក្រែន Iryna Kyselova នៅ ONE Championship កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំមុន។

គូប្រកួត​ទាំងអស់ ក្នុង​ព្រឹត្តិការណ៍ ONE: MARK OF GREATNESS រួម​មាន​ដូចខាងក្រោម៖

វីដេអូការប្រកួត​របស់ សុវណ្ណារី នៅ ONE កាលពីឆ្នាំមុន៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;