រក​ឃើញ​រន្ធខ្មៅធំបំផុត គឺ​ធំជាងព្រះអាទិត្យដល់ទៅ ៧០ដងឯណោះ

  • 2019-11-28 06:41:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកវិទ្យាសាស្រ្ត​អន្តរជាតិ បាន​អង្កេតឃើញ​រន្ធខ្មៅដ៏ធំបំផុតមួយ​ក្នុងហ្គាឡាក់ស៊ី​មីលគីវេ របស់យើង ពោលគឺធំជាងព្រះអាទិត្យដល់ទៅ ៧០ដងឯណោះ។ ការរកឃើញ​នេះ ត្រូវបានផ្សព្វផ្សាយ​ក្នុងព្រឹត្តិបត្រ Nature នៅថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩។

រន្ធខ្មៅនេះ ត្រូវបាន​ដាក់ឈ្មោះថា BL-1 ស្ថិតនៅចម្ងាយ​ប្រមាណ ១៥០០០លានឆ្នាំពន្លឺ។ វាត្រូវបាន​រកឃើញ​តាមរយៈ​តេឡេស្កុប LAMOST របស់ចិន, តេឡេស្កុប Canarias របស់​អេស្ប៉ាញ, តេឡេស្កុប Keck I និង​មន្ទីរអង្កេត Chandra X-ray ក្នុងសហរដ្ឋអាមេរិក។

យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្ត​បែរជាយល់ថា ទំហំ​ដ៏ធំរបស់រន្ធខ្មៅនេះ ធ្វើម៉េចនឹងអាច​កើតឡើងក្នុងកាឡាក់ស៊ីមីលគីវេ​បាន​ទៅ ហើយ​ម្យ៉ាងទៀត វាក៏នឹង​អាចធ្វើឱ្យមានការកែប្រែនូវគំរូម៉ូឌែលចាស់អំពី​ការវិវត្តផ្កាយ​ផងដែរ។

រន្ធខ្មៅដែលជាកន្លែងមួយស្រូបនូវអ្វីៗទាំងអស់ដែលឆ្លងកាត់វាសូម្បីតែពន្លឺនោះ ត្រូវបាន​គេកំណត់ថាមាន៣ប្រភេទ ពីធំទៅតូច គឺ Stellar black holes, supermassive black holes និង miniature black hole៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ សំភី

;