សម្តេច ហ៊ុន សែន បញ្ជាក់​រឿងលុបចោល​ការចូលរួមកម្មវិធីមួយចំនួន

  • 2019-11-28 09:06:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​បញ្ជាក់​តាមរយៈទំព័រហ្វេសប៊ុកនារសៀលថ្ងៃទី២៨ ខែវិច្ឆិកានេះថា ដោយ​ស្ថិតក្នុងស្ថានភាព​នៃការ​បន្ត​សង្គ្រោះ​បន្ទាន់​នៃជំងឺ​ម្តាយក្មេកសម្តេច សម្តេច​នឹង​បន្ត​លុប​ចោល​ការចូលរួម​កម្មវិធីមួយចំនួន​សម្រាប់​ចុងសប្តាហ៍នេះ និង​សប្តាហ៍​ក្រោយ​ដោយ​ប្រគល់​ជូន​ឧបនាយករដ្ឋមន្រ្តី​មួយ​ចំនួន​ចូលរួម​ជំនួស ព្រោះ​កម្មវិធីនេះ​អាចលើកពេល​រង់ចាំ​វត្តមាន​របស់​សម្តេច​បានឡើយ។

សម្តេច​នាយករដ្ឋមន្រ្តី​បាន​សរសេររៀបរាប់​ថា៖

«បើទោះជាខ្ញុំមិនបានបង្ហាញមុខជាសាធារណះនៅក្នុងការប្រជុំទាំងនៅក្រៅប្រទេសនិងកម្មវិធីនានានៅក្នុងប្រទេសក៏ដោយ ក៏ខ្ញុំនៅតែបន្តដោះស្រាយការងារជាការពិនិត្យសម្រេចនិងចុះហត្ថលេខាលើឯកសារនានា ដូចបានធ្វើកន្លងមកមិនមានការអាក់ខានឡើយបើទោះបីខ្ញុំអត់ងងុយនិងហត់នឿយក្នុងការស្នាក់នៅមន្ទីរពេទ្យក៍ដោយ»។

«ខ្ញុំនឹងបន្តការតាមដានមើលថែទាំម្តាយក្មេកខ្ញុំតទៅទៀតព្រោះពុំមានពេលផ្សេងទៀតដើម្បីបំពេញតួនាទីជាកូនកត្តញ្ញូនោះឡើយ»។

«ខ្ញុំសង្ឃឹមថាបងប្អូនជនរួមជាតិនឹងយោគយល់ដល់ការលំបាករបស់ខ្ញុំនិងយល់ពីអារម្មណ៍របស់ខ្ញុំនាពេលដ៍លំបាកនេះ។ខ្ញុំមិនទុកឱ្យម្តាយក្មេកខ្ញុំចាកចោលខ្ញុំដោយមិនបានលានោះឡើយ»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;