កីឡាករ​សក់ធំរបស់ Man Utd មាន​ឱកាស​ឈរ​ស៊ុត​ម្នាក់ឯង តែស៊ុត​បាញ់ចាប (វីដេអូ)

  • 2019-11-29 03:41:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tahith Chong កីឡាករ​វ័យក្មេង​សញ្ជាតិ​ហូឡង់ របស់ Manchester United មានឱកាស​ស៊ុត​មុខ​ទីម្នាក់ឯង ដោយ​គ្មានអ្នកចាំទី ប៉ុន្តែ​បែរ​ជា​ភ្លាត់​ឱកាស ស៊ុត​ហោះ​ឡើង​លើរបារ​ទីទៅ​វិញ។

Chong សោកស្ដាយ ក្រោយ​ស៊ុត​មិន​ចូល

ការខកខាន​ឱកាស​នេះ ធ្វើ​ឲ្យ​លទ្ធផល​បិសាច​ក្រហម​ចាញ់ក្រុមបាត​ពូល Astana ២-១ ក្នុង​វគ្គ​សន្សំពិន្ទុ​តាម​ពូល នៃ​ពាន​រង្វាន់​លំដាប់ទី២ ទ្វីបអឺរ៉ុប UEFA Europa League កាលពីយប់មិញនេះ។

ក្រុម​លោក Ole Gunnar Solskjaer ដែល​ភាគ​ច្រើន​ជា​កីឡាករ​យុវជន​នោះ បាន​ស៊ុត​នាំមុខ​មុន​នៅតង់ទី១ ដោយ​ Jesse Lingard ប៉ុន្តែ​ត្រូវ​ក្រុម​ម្ចាស់ផ្ទះ​វាយបក ២គ្រាប់​វិញ​នៅតង់ទី២។

ទោះបរាជ័យ ប៉ុន្តែ Man Utd នៅ​តែ​បន្ត​ឈរ​កំពូល​តារាង​ពូល L ដដែល ខណៈ Astana បាន ៣ពិន្ទុ​ជា​លើ​កដំបូង បន្ត​ឈរ​នៅ​បាត​តារាង៕

វីដេអូ Chong ស៊ុត​មិន​ចូល៖

វីដេអូហាយឡាយនៃការប្រកួត៖

អត្ថបទ៖ ឈិន មិថុនា

;