អ្នកឌីហ្សាញ iPhone ចាកចេញពី Apple ផ្លូវការហើយ!

  • 2019-11-29 03:46:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត លោក Jony Ive មេឌីហ្សាញ​របស់​ក្រុមហ៊ុន Apple បាន​ចាកចេញ​ពីក្រុមហ៊ុននេះ ជាផ្លូវការ​ហើយកាល​ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ពោលគឺ​ទំព័រ​ជីវប្រវត្តិ​របស់លោក ត្រូវបាន​ដកចេញពី​ទំព័រ​ថ្នាក់​ដឹកនាំ​របស់​ក្រុមហ៊ុន។

លោកបាន​ចូលរួម​ជាមួយ Apple ក្នុងឆ្នាំ​១៩៩២ ហើយ​ចាប់តាំងពី​ឆ្នាំ​១៩៩៦មក លោក​ជាអ្នក​ទទួលខុសត្រូវលើ​ការ​ឌីហ្សាញ​ផលិតផល​សំខាន់ៗ​របស់ Apple ក្នុងនោះ​រួមមាន iPhone និង​ Mac ជាដើម។

លោក Jony Ive បាន​ប្រកាស​ពីដំណឹង​នៃការ​ចាកចេញ​តាំងពី​ខែមិថុនា​កន្លងទៅ​មកម្ល៉េះ ប៉ុន្តែលោក​មិនបាន​បញ្ជាក់​ពីមូលហេតុ​ឡើយ។ យ៉ាង​ណាមិញ លោកត្រូវបាន​គេជឿជាក់​ថា នឹងទៅ​បង្កើត​ក្រុមហ៊ុន​ផ្ទាល់ខ្លួនថ្មី ហើយ​នឹងបន្តទំនាក់​ទំនង​រកស៊ី​ជាមួយ Apple ដដែល។

គួរកត់សម្គាល់​ថា សារព័ត៌មាន The Wall Street Journal ធ្លាប់បាន​ចេញផ្សាយ​រឿងរ៉ាវផ្ទៃក្នុងរបស់ Apple ដែលបាន​នាំឱ្យលោក Jony Ive ឈានដល់​ដំណាក់កាល​ដើរចេញបែបនេះ​ រួមមាន​ដូចខាងក្រោម៖

  • Jony អស់​ចិត្ត​នឹង​លោក​ Tim Cook ដែល​​មិន​សូវ​អើពើ​នឹង​ការ​អភិវឌ្ឍន៍​ផលិតផល។ នេះ​អាច​បក​ស្រាយ​បាន​ថា​​ហេតុអ្វី​បាន​ជា​ Tim នៅ​ពេល​ខ្លះ​​ទើប​ឃើញ​​មុខមាត់​ផលិតផល​ថ្មី​លើក​ដំបូង​នៅ​ទីតាំង​បង្ហាញ​ផលិតផល ដូច​អ្នក​ដទៃ​ទៀត​ដែរ។
  • Jony មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត​រឹត​តែ​ខ្លាំង​ទៅ នៅ​ពេល​ដែល​សមាជិក​ក្រុមប្រឹក្សាភិបាល​នៅ Apple មាន​​ពោរពេញ​ដោយ​សមាជិក​ដែល​គ្មាន​ប្រវត្តិ​ទាក់ទង​នឹង​មុខ​ជំនួញ​របស់​ក្រុមហ៊ុន។

  • Apple នឹង​បង់​ថ្លៃ​ឲ្យ​ក្រុមហ៊ុន​ថ្មី​របស់ Jony រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដើម្បី​បន្ត​ធ្វើ​ការ​ជា​មួយ Apple ទៀត។

  • Jony មិន​ឯកភាព​នឹង​មេ​ដឹក​នាំ Apple ខ្លះ អំពី​ការ​ដាក់​តំណែង​ឲ្យ​ Apple Watch។ Jony បាន​ជំរុញ​ថា​ Apple Watch គួរ​តែ​លក់​ជា​​ផលិតផល​ Fashion មិន​មែន​ជា​គ្រឿង​បន្ទាប់​បន្សំ​​នៃ iPhone នោះ​ទេ។ Apple អាច​លក់​ Apple Watch បាន​ត្រឹម ១ ភាគ ៤ នៃ​ការ​ព្យាករ​របស់​ក្រុមហ៊ុន​នៅ​ឆ្នាំ​ដំបូង ដោយ​មាន​ Apple Watch ស៊េរី​ពិសេស​តម្លៃ ១៧ ០០០ ដុល្លារ រាប់​ពាន់​គ្រឿង​លក់​មិន​ចេញ៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

;