ប្រយ័ត្នទិញប៉ះចំបង្គាចាក់ចាហ៊ួយ កុំភ្លេចប្រាប់ម៉ាក់អ្នកឲ្យមើលតាមវិធីទាំងនេះ

  • 2019-11-29 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ចង់​ចំណេញ ​អ្នក​លក់​បាន​ប្រើ​វិធី​ចាក់​ចាហ៊ួយ​ក្នុង​បង្គា​ តែ​វិធី​នេះ​ធ្វើ​ឲ្យ​ប៉ះ​​ពាល់​សុខភាព​របស់​អ្នក​បរិភោគ​យ៉ាង​ខ្លាំង។ ​រហូត​មាន​អ្នក​ខ្លះ​ស្មាលា​លែង​ហ៊ាន​ហូប​បង្គា​បន្ត​ទៀត។ ​​​​តែ​កុំ​បារម្ភ​អី ​កញ្ញា ​សូម​ចែក​រំលែក​របៀប​​មើល​បង្គា​បែប​ធម្មជាតិ ​និង​ចាក់​ចាហ៊ួយ​ ខុស​គ្នា​ដូច​ម្តេច។

​​ជា​ទូ​ទៅ ​អ្នក​លក់​តែង​ចាក់​ចា​ហ៊ួយ​​ចូល​បង្គា​ត្រង់​ពោះ​​ដែល​មាន​ស្នាម​ខ្មៅ​ឆ្នូត​របស់​បង្គា។ ​ដូច្នេះ​ពេល​​ទិញ ​កុំ​​ភ្លេច​មើល​ឲ្យ​ដិត​ដល់។ ​បង្គា​ចាក់​ចាហ៊ួយ​ច្រើន​តែ​ធ្ងន់ សាច់​រឹង ​ហើយ​ខ្លួន​វា​ត្រង់ ខុស​ពី​បង្គា​ធម្មជាតិ​មាន​លក្ខណៈ​ទន់ និង​ខ្លួន​កោង។ បន្ថែម​ពី​នេះ ​អ្នក​មិន​គួរ​យក​បង្គា​ដែល​ក្បាល​និង​ខ្លួន​វា​មើល​ទៅ​ធំ​មិន​សមាត្រ​គ្នា​ឡើយ។ ​បង្គា​ចាក់​ចាហ៊ួយ​ពេល​ត្រាំ​​ទឹក ​ច្រើន​តែ​រួញ​ចូល​គ្នា ហើយ​សាច់​វា​ពេល​ចម្អិន​រស​ជាតិ​ភ្លាវៗ​មិន​ផ្អែម​ឆ្ងាញ់​ឡើយ។ ​បើ​ជួប​ប្រទះ​បង្គា​​បែប​នេះ ​ត្រូវ​តែ​បោះ​ចោល​កុំ​ស្តាយ​នៅ​បរិភោគ​ទៀត ​ព្រោះ​ធ្វើ​​ឲ្យ​កើត​ជំ​ងឺ​បាន​។

ក្រៅ​ពី​នេះ​ ​បើ​អ្នក​​ប៉ះ​ចំ​បង្គា​ធម្មជាតិ​ហើយ​ចង់​រក្សា​បង្គា​​ទាំង​នោះ​ឲ្យ​ស្រស់​និង​ទុក​បាន​យូរ គួរ​អនុវត្ត​តាម​វិធី​នេះ​៖ ​​​យក​បង្គា​ទាំង​នោះ​ទៅ​​លាង​ទឹក​ឲ្យ​ស្អាត ​បន្ទាប់​មក​​ញាត់​វា​ម្តង​មួយ​ៗ​ចូល​ដប​ទឹក។ ​​ប៉ុន្តែ​មិន​ត្រូវ​ដាក់​ច្រើន​ណែន​ពេញ​ដប​នោះ​ទេ។

​បន្ទាប់​មក ​​ចាក់​ទឹក​ចូល​ក្នុង​ដប​នោះ​ហើយ​បិទ​គម្រប​ឲ្យ​ជិត​កុំ​ឲ្យ​ខ្យល់​ចូល។ ​រួច​យក​វា​ទៅ​ដាក់​ក្នុង​ទូ​ទឹក​កក​ នោះ​មិន​ត្រឹម​តែ​គ្មាន​ក្លិន​ភាយ​ឆ្អាប​ពេញ​ទូ​ទេ ​ថែម​ទាំង​រក្សា​បាន​យូរ​ថ្ងៃ​និង​ស្រស់​ល្អ​ទៀត​ផង។

​បើ​អ្នក​ចង់​យក​បង្គា​ក្នុង​ដប​នេះ​មក​ធ្វើ​ម្ហូប ​ត្រូវ​​បើក​គម្រប​វា​ចេញ ហើយ​ចាក់​ទឹក​​ធម្មតា​ចូល​ឲ្យ​បាន​លឿន​បំផុត​។ ​បន្ទាប់​មក ​យក​កាំបិត​កាត់​ដប​ទឹក​ជា​​ពីរ ​រួច​អ្នក​អាច​យក​បង្គា​​ស្រស់​ទាំង​នោះ​មក​ធ្វើ​ម្ហូប​បាន​ហើយ៕

ចុចអាន៖ ​ ទឹកដូងមានគុណប្រយោជន៍ តែបើផឹកតាមវិធីនេះ មិនខុសពីផឹកថ្នាំពុល

ប្រភព៖ myeva ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទថ្មី
;