តារា​ចម្រៀង សួស វីហ្សា រៀបការ​អស់​ជាង ២០ម៉ឺន​ដុល្លារ!

  • 2019-11-30 11:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូស្នេហ៍សិល្បៈសួស វីហ្សា និង ថមមី បានសម្រេចចិត្តបញ្ចប់ភាពនៅលីវរបស់ខ្លួនហើយកាលពីម្សិលនេះ ដោយអាពាហ៍ពិពាហ៍របស់ពួកគេ បានចាយប្រាក់ជាង២០ម៉ឺនដុល្លារ ដែលចំនួននេះបូករួមទាំងថ្លៃបណ្ដា។

ពួកគេបានអញ្ជើញភ្ញៀវជាង១០០០នាក់ឯណោះ។ សួស វីហ្សា និង ថមមី បានឲ្យដឹងថា អ្នកទាំងពីរបានអញ្ជើញភ្ញៀវកិត្តិយសទាំងក្នុងនិងក្រៅសិល្បៈឲ្យចូលរួម១២០តុ ប៉ុន្តែការចំនួនជាក់ស្ដែងអាចលើស ដោយសារអ្នកខ្លះអញ្ជើញមកទាំងប្ដីទាំងប្រពន្ធ។ ថមមី និយាយថា ការចំណាយទាំងអស់នៅក្នុងពិធីមង្គលការបូកផ្សំទាំងថ្លៃបបណ្ណាការទៀតនោះសរុបជាង២០ម៉ឺនដុល្លារឯណោះ។

បន្ទាប់ពីរៀបការរួច គូស្នេហ៍សិល្បៈ១គូនេះនឹងដឹកដៃគ្នាទៅក្រេបទឹកឃ្មុំនៅឯក្រៅប្រទេសរហូតដល់ទៅ៨ប្រទេសឯណោះ មាន ប្រទេសបារាំង ស្វីស អេស្ប៉ាញ ហុឡង់ដ៍ អ៊ីតាលី អាល្លឺម៉ង់ ប៉ូឡូញ និង ដាណឺម៉ាក ដោយត្រូវចំណាយ ពេលនៃការដើរលេងនេះខ្ទង់១ខែ។ ក្នុងអំឡុងពេលទៅក្រេបទាំងឃ្មុំនោះ ថមមីធ្លាប់បង្ហើបថា ខ្លួននឹងធ្វើរឿង១ឲ្យភរិយា រំភើបដោយមិននឹងស្មានដល់ថែមទៀតផង។

សួស វីហ្សា និង ថមមី ត្រូវបានគេដឹងថា បានប្រឡូកជាមួយការងារសិល្បៈជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគេទាំងពីរ ទើបតែស្រលាញ់គ្នាខ្ទង់៤ទៅ៥ឆ្នាំមកនេះប៉ុណ្ណោះ។ ក្រោយពីមើលចិត្តគ្នាបានដិតដល់ហើយ ពួកគេក៏សម្រេចបើកចំហទំនាក់ទំនងមួយនេះ និងបានកសាងសមិទ្ធផលមួយចំនួនជាមួយគ្នាមុនរៀបការ ក្នុងនោះពួកគេបានទិញរថយន្តទំនើបជាច្រើនគ្រឿងនិងផ្ទះវីឡាធំមួយ នៅបុរីទំនើបមួយ និង បើកហាងជាច្រើនកន្លែង។

រថយន្តដែលអ្នកទាំងពីរទើបតែទិញមុនថ្ងៃរៀបការនោះ គឺលុចស៊ីស៥៧០ ថ្មីស្រឡាងតែម្ដង។ ជោគជ័យទាំងប៉ុន្មានខាងលើ ថមមី ថា ក៏ព្រោះតែពួកគេ ខិតខំសន្សំ មិនខ្ជះខ្ជាយ នឹងមានផែនការច្បាស់លាស់ អ្វីដែលជាកត្តាចម្បងនោះ គឺការយល់ចិត្តនឹងការផ្ដល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមក ទាំងមុខជំនួញ ទាំងការងារសិល្បៈ។

ថមមី ថា ឆាប់ៗខាងមុខនេះពួកគេគ្រោងនឹងបើកហាងសំលៀកបំពាក់បែបយុវវ័យ១កន្លែងទៀត មុននឹងចេញទៅក្រេបទឹកឃ្មុំ ៕

អត្ថបទ៖ ទារិកា

;