រដ្ឋមន្ត្រីមហាផ្ទៃ ប្រកាសផ្ទេរ​ភារកិច្ច និង​តែង​តាំងមុខតំណែងមន្ត្រីនគរ​បាល​ជាតិ ១០រូប

  • 2019-12-02 01:47:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ បានចេញ​ប្រកាស​ផ្ទេរ​សម្រួល​ភារកិច្ច និង តែងតាំងមុខតំណែងមន្ត្រីនគរ បាលជាតិ នៃអគ្គ នាយកដ្ឋាន អន្តោ ប្រវេសន៍ ដែល​មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ ឧត្តមសេនីយ៍ ត្រី និង វរសេនីយ៍ទោ។

យោងតាម ប្រកាសស្តីពីការផ្ទេរសម្រួលភារកិច្ច និង តែងតាំងមុខតំណែងមន្ត្រីនគរ បាល​ជាតិ​ចុះ​ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០១៩ ដែលទើបទទួលបានបានបង្ហាញ ថា មន្ត្រី​នគរ​បាលជាតិ ចំនួន ១០រូប ដែល​ត្រូវផ្ទេរសម្រួលភារកិច្ច និង តែងតាំងមុខតំណែងរួមមាន៖

១.លោកឧត្តមសេនីយ៍ទោ ម៉ុក ប៊ុនឈាង អត្តលេខ ០២១៧ ពីអនុប្រធាននាយកដ្ឋានស៊ើបអង្កេត និង​អនុវត្តនីតិវិធី ទៅជាអនុប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត។

២. លោកឧត្តមសេនីយ៍ទោ ផន ផល្លី អត្តលេខ ៣១៧៦១ ពី​អនុប្រធាន​នាយកដ្ឋាន​ជនបទ​បរទេស​អន្តោ​ប្រវេសន្ត ទៅជាអនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។

៣. លោកឧត្តមសេនីយ៍ត្រី គង់ ណារិទ្ធ អត្តលេខ ៣៨១៤៥ ពីអនុប្រធាននាយកដ្ឋានស៊ើបអង្កេត និង​អនុវត្តនីតិវិធី ទៅជាអនុប្រធាននាយកដ្ឋានរដ្ឋបាល -សរុប។

៤. លោក​ស្រីឧត្តមសេនីយ៍ត្រី លៀង វត្តី អត្តលេខ ៥៦៩៦៩ ពី​អនុប្រធាន​នាយកដ្ឋាន​ជនបរទេស​អន្តោប្រវេសន្ត​ជាអ្នកវិនិយោគឯកជនទៅជាអនុប្រធាននាយកដ្ឋានច្រកទ្វារទី១។

៥. លោកឧត្ត ម សេនីយ៍ត្រី ហាវ សុខា អត្តលេខ ៧១៨៦៤ ពីអនុប្រធាននាយកដ្ឋានអធិការ កិច្ច កិច្ចការ​នគរ បាលរាជធានីភ្នំពេញ-ខេត្ត នៃអគ្គាធិការដ្ឋាន ទៅជាអនុ ប្រធាន នាយកដ្ឋាន​ជន​បរទេស​មិនមែនអន្តោ ប្រវេសន៍ និងបច្ចេក វិទ្យា។

៦. លោកវរសេនីយ៍ទោ ស៊ុំ វិទូមេត្តា អត្តលេខ ៧៤១៨៨ ពីអនុប្រធាននាយកដ្ឋាសវនកម្មទី២ នៃ​អគ្គនាយក​ដ្ឋានសវនកម្មផ្ទៃក្នុងទៅជាអនុប្រធាននាយកដ្ឋានជនបរទេសមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា។

៧. លោកវរសេនីយ៍ទោ ហាស់ សីហា អត្តលេខ ៨៤៨៣៣ ពីអនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុប ទៅជាអនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។

៨. លោកវរសេនីយ៍ទោ ពៅ សេង ហួរ អត្តលេខ ៧៧៥៩០ ពីអនុប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិទៅជាអនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។

៩. លោកវរសេនីយ៍ទោ ជាង ច័ន្ទ ណា រិទ្ធ អត្តលេខ ៧៣២៥០ ជា​អនុប្រធាន​នាយក​ដ្ឋាន​ជន​បរទេស​មិន​មែនអន្តោ ប្រវេសន៍ និងបច្ចេក វិទ្យា។

១០- លោកអនុសេនីយ៍ទោ ហាក់ សេងលាង អត្តលេខ ៧៨៣៤៥ ជា​នាយ​រង​ការិយាល័យ​ប្រឆាំង​បទឧក្រិដ្ឋ​ឆ្លងដែន នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;