ដឹងថ្ងៃធ្វើសមាជច្របាច់​បញ្ជូលគ្នារវាង ហ៊្វុនស៊ិនប៉ិច-ខ្មែររួបរួមជាតិហើយ

  • 2019-12-02 02:13:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ បាន​ឯកភាព​គ្នា​កំណត់​យក​ថ្ងៃ​ទី២៣ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បី​រៀបចំ​ធ្វើ​សមាជ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​ទៅ​ជា​គណបក្សតែមួយ។ ការច្របាច់បញ្ចូលគ្នារវាងគណបក្សរាជានិយមទាំងពីរនេះ គឺ​ស្ថិត​នៅ​ក្រោម​ដំបូង​គណបក្សហ៊្វុនស៊ិនប៉ិច។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច

ការធ្វើសមាជនេះ នឹងប្រារព្ធធ្វើនៅព្រះដំណាក់វាលស្បូវរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ស្ថិត​នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានសមាជចូលរួមប្រមាណជា ២០០០នាក់។ តាម​គម្រោង​អង្គ​សមាជនឹងផ្តល់សេចក្តីទុកចិត្តលើសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឲ្យ​ធ្វើ​ជា​ព្រះ​ប្រធាន​គណបក្សហ៊្វុនស៊ិនប៉ិច។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានថ្លែងប្រាប់ខ្លីៗ សមាជ​បង្រួប​បង្រួម​រវាង​គណបក្ស​ខ្មែរ​រួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច គឺបានកំណត់ថ្ងៃជាក់លាក់ហើយ ដោយ​បាន​កំណត់​យក​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។

ចំពោះ​រចនា​សម្ព័ន្ធ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ក្រុម​ការងារ​នៃគណបក្សទាំងពីរកំពុងតែជជែកគ្នា ប៉ុន្តែបានឯកភាពគ្នាថ្វាយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនសប៉ិច។ សមាជរួបរួមរវាងគណបក្សទាំងពីរនៅថ្ងៃទី២៣ ខែធ្នូ គឺមានសមាជិក សមាជិកា នៃ​គណបក្ស​ទាំង​ពីរ​ចូល​រួម​ប្រមាណជា ១៦០០នាក់ ក្នុង​នោះ​មាន​ថ្នាក់​ដឹក​នាំធំៗ និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ក្រុម​ប្រឹក្សាជាតិ។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ

លោក​បានបញ្ជាក់ថា “ក្រុមការងារគណបក្សទាំងពីរបានេកភាពគ្នាបានមួយចំនួនធំហើយ លើ​បទ​បញ្ជា​ផ្ទៃ​ក្នុង លក្ខខណ្ឌន្តិកៈ ហើយនៅសល់តិចតួច នឹងត្រូវបញ្ចប់ឆាប់ៗនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ហើយក៏បានជជែកគ្នាពីគោលនយោបាយសំខាន់ៗ និងរៀបចំការងារពង្រឹងនៅមូលដ្ឋានខេត្ត និង​ស្រុក ...”។ ហើយការរួបរួមគ្នាលើកនេះ គឺ​បាន​គិត​គូរ​ម៉ត់​ចត់​មិន​ឲ្យ​មាន​ការ​បែក​បាក់​ដូច​លើក​មុនៗ​ទៀត​ទេ។

គួរបញ្ជាក់ថា ការបង្រួបបង្រួមរវាងគណបក្សរាជានិយមទាំងពីរនេះ បាន​កើត​ឡើង​បន្ទាប់​ពី​ជំនួប​រវាងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ជាមួយលោកញឹក ប៊ុនឆៃ ប្រធាន​គណបក្សខ្មែររួបរួមជាតិ ជាច្រើនដងមកហើយ និង​ជំនួប​ជា​បន្តបន្ទាប់​រវាង​ថ្នាក់​ដឹក​នាំ​នៃ​គណបក្សទាំងពីរ៕

អត្ថបទ៖ កុសល

;