ខេត្ត៦ នឹង​ចុះត្រជាក់ដល់ ១៦អង្សារសេ

  • 2019-12-02 02:14:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឱ្យដឹងថា ដោយ​សារតែឥទ្ធិពលនៃ​ការធ្លាក់ចុះ​ជ្រលង​សម្ពាធខ្ពស់​ពីប្រទេសចិន គួបផ្សំ​នឹង​ខ្យល់មូសុង​ឦសាន​ខ្លាំង បាន​នឹង​កំពុង​មាន​ឥទ្ធិពល​ជាបន្តបន្ទាប់​មកលើ​កម្ពុជា។ ស្ថានភាព​បែបនេះ នឹង​ធ្វើឱ្យ​បណ្តារាជធានី-ខេត្ត មួយ​ចំនួន​ចុះ​ត្រជាក់​ជាបន្តបន្ទាប់​ចាប់ពីថ្ងៃទី៥-៩ ខែធ្នូ ឆ្នាំ​២០១៩។ ក្នុងនោះ៖

១. ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន ស្ទឹងត្រែង រតនគិរី និង​មណ្ឌល​គិរី សីតុណ្ហភាព​អប្បបរមា មានពី ១៦-១៨អង្សារសេ និង​សីតុណ្ហភាព​អតិបរមា មានពី ២៥-២៧អង្សារសេ។

២. ខេត្ត​ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ក្រចេះ និង​ខេត្ត​កោះកុង ​សីតុណ្ហភាព​អប្បបរមា មានពី ១៨-២០អង្សារសេ និង​សីតុណ្ហភាព​អតិបរមា មានពី ២៦-២៨អង្សារសេ។

៣. រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និង​ខេត្ត​ស្វាយរៀង សីតុណ្ហភាព​អប្បបរមាមានពី ២១-២៣អង្សារសេ និង​សីតុណ្ហភាព​អតិបរមា មានពី ២៦-២៨អង្សារសេ។

៤. ខេត្ត​តាកែវ កែប កំពត និង​ខេត្ត​ព្រះសីហនុ សីតុណ្ហភាព​​អប្បបរមាមានពី ២២-២៤អង្សារសេ និង​សីតុណ្ហភាព​អតិបរមា មានពី ២៧-២៩អង្សារសេ៕

អត្ថបទ៖ សំភី

;