ស៊ីហ្គេម! គ្រូវៀតណាម ប្រាប់ពីគន្លឹះដែលវាយបកយកឈ្នះឥណ្ឌូណេស៊ី នៅចុងម៉ោង​យប់មិញ

  • 2019-12-02 03:11:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម U22 វៀតណាម បាន​យកឈ្នះយ៉ាងប្រផិតប្រផើយទៅលើ​ក្រុម U22 ឥណ្ឌូណេស៊ី ក្នុងលទ្ធផល ២-១ នៅ​ស៊ីហ្គេមពូលB ជុំទី៣ យប់មិញនេះ។ ឥណ្ឌូណេស៊ី​ នាំមុខមុននៅ​នាទី២៣ តែត្រូវវៀតណាម វាយបកតាមស្មើវិញ នៅតង់ទី២ពោលគឺនាទី៦៤ និង​បន្ថែមគ្រាប់បាល់ជ័យជម្នះនៅនាទី៩០+។

ក្រោយ​ការប្រកួត លោក Park Hang-seo គ្រូ U22 វៀតណាម បាន​ថ្លែងថា ការវាយបកយកឈ្នះវិញនេះ គឺដោយ​សារតែ​ការពង្រឹងស្មារតី​ប្រយុទ្ធរបស់​ក្រុម។

«យើងបាន​បង្ហាញ​ពីស្មារតីនៃការ​លេងរបស់វៀតណាម។ យើងរបូត​មួយគ្រាប់​នៅតង់ទីមួយ ប៉ុន្តែយើងមិនបោះបង់ឡើយ។ ក្រុម​បាន​ប្រយុទ្ធ និងយកឈ្នះ។ នោះគឺជា​ស្មារតី​វៀតណាម ដែលយើងមិនចុះចាញ់ឡើយ»។

ចំណែក​លោក Indra Sjafri គ្រូ U22 ឥណ្ឌូណេស៊ី បាន​ទទួលយកការបរាជ័យនេះ ប៉ុន្តែលោកសង្ឃឹម​ថា នឹងជួបវៀតណាមម្តងទៀតនៅវគ្គផ្តាច់ព្រ័ត្រ។

«វៀតណាម មានឱកាស​ខ្ពស់​ឆ្ពោះទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ឥណ្ឌូណេស៊ី នឹង​ត្រូវប្រឹងប្រែងខ្លាំងថែមទៀត ចំពោះ២ប្រកួតដែលនៅសល់ចុងក្រោយ។ ខ្ញុំសង្ឃឹម​ថា យើង​នឹងជួប​វៀតណាម​ម្តងទៀត នៅវគ្គផ្តាច់ព្រ័ត្រ​នៃ​កីឡា​ស៊ីហ្គេមលើកទី៣០នេះ»។

វៀតណាម ឈរលេខ១ ក្នុងពូលមាន ៩ពិន្ទុ, ថៃ និង​ឥណ្ឌូណេស៊ី លេខ២ និងលេខ៣ មាន ៦ពិន្ទុដូចគ្នា, ឡាវលេខ៤ មាន ៤ពិន្ទុ, សិង្ហបុរីលេខ៥ មាន១ពិន្ទុ និង​ប្រ៊ុយណេ លេខ៦ មាន០ពិន្ទុ៕

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;