រដ្ឋមន្រ្តី​កងទ័ព​បារាំង ព្រលះ​អាមេរិក រឿង​បង្ខំ​ឱ្យ​ប្រទេស​អឺរ៉ុប​ទិញ​សព្វាវុធ​ខ្លួន

  • 2019-12-02 04:19:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ហៅ NATO ថា​ «ងាប់ខួរក្បាល» ដោយសារតែអាមេរិក កាលពី​ពេល​ថ្មីៗនេះ រដ្ឋមន្រ្តី​កងទ័ព​បារាំង លោកស្រី Florence Parly ក៏​បាន​បន្ថែម​ការរិះគន់​ទៅលើ​អាមេរិក ដែល​ដាក់សម្ពាធ​ឱ្យសម្ព័ន្ធមិត្ត NATO ទិញ​សព្វាវុធពី​អាមេរិក​ផងដែរ។

ក្នុងកិច្ច​សម្ភាសន៍​ជាមួយសារព័ត៌មាន Le Journal du Dimanche លោកស្រី បាន​លើកឡើងថា NATO មាន «​មាត្រា ៥» ដែល​ចែងពី​ការការពារគ្នាទៅវិញ​ទៅមក​នៃ​ប្រទេស​ជាសមាជិក ពុំមែនជា «មាត្រា F-35» ដែល​តម្រូវឱ្យ​ប្រទេស​ជាសមាជិក​ទិញ​អាវុធ​ពីអាមេរិកនោះទេ។

រដ្ឋមន្រ្តីបារាំងបន្តទៀតថា ប្រទេស​សមាជិកទាំងអស់ មិនគួរ​ជ្រើសរើស​រវាង NATO និង អឺរ៉ុប នោះទេ ប៉ុន្តែ​ទាំង២នេះ ត្រូវបំពេញ​ឱ្យគ្នាទៅវិញទៅមក។ NATO មិនអាច​ផ្តល់ឱ្យប្រទេសអឺរ៉ុប នូវ​អធិបតេយ្យភាព​របស់​ពួកគេបានទេ ប៉ុន្តែពួកគេ​ត្រូវតែសម្រេច​ដោយ​ខ្លួនពួកគេផ្ទាល់។

«បច្ចុប្បន្ន អឺរ៉ុបមិនទាន់មាន​ឧបករណ៍​យោធា​ ដើម្បី​កសាង​នូវ​អ្វី​ដែល​ជាអំណាច​នយោបាយ និង​សេដ្ឋកិច្ចមួយ នៅឡើយទេ»។ NATO នឹង​មិនមែន​ជា​ឧបករណ៍​នៃ​អធិបតេយ្យភាព​របស់​យើង​ឡើយ។ វាអាស្រ័យលើ​ប្រទេសអឺរ៉ុប​ក្នុងការកសាង​អធិបតេយ្យ​របស់ខ្លួន»។ នេះ​ជាការបញ្ជាក់​បន្ថែម​របស់​លោកស្រី Florence Parly៕

ចុចអាន៖

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

;