អ្នកគេងមិនគ្រប់គ្រាន់ គួរដឹងពីគ្រោះថ្នាក់និងជំងឺអស់ទាំងនេះ

  • 2019-12-02 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​គេង​មិន​បាន​គ្រប់​គ្រាន់​គឺ​ពិត​ជា​មាន​ផល​ប៉ះពាល់​ទៅដល់​រាង​កាយ​អ្នក​មែន។ វា​មិន​ត្រឹមតែ​ប៉ះ​ពាល់​មកលើ​រាង​កាយ​ផ្ទាល់​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ប៉ះ​ពាល់​ដល់​ផ្លូវ​អារម្មណ៍​និង​ការរស់​នៅ​ប្រចាំ​ថ្ងៃ​ទៀត​ផង។ នៅ​ពេល​អ្នក​មិន​មាន​ការ​សម្រាក​បាន​គ្រប់​គ្រា​ន់​អ្នក​អាច​នឹង​ឈឺហើយ​ប៉ះ​ពាល់​ទៅ​ដល់​សុខ​ភាព​តែ​ម្តង។ ជំងឺ​ដែល​អាច​កើត​ឡើង​នៅ​ពេល​អ្នកគេង​មិន​គ្រប់​គ្រាន់​រួម​មាន៖

រូបតំណាង

១​. ជំងឺបេះដូង

សារធាតុ​ប្រូតេអុីន​នឹង​ប្រមូល​ផ្តុំនៅក្នុង​បេះដូង នៅពេល​រាងកាយ​ដឹងខ្លួន​ធម្មតា តែ​បើ​អ្នក​មិន​បាន​គេង​គ្រប់​គ្រាន់​ឬ​ក៏ចូលគេង​យឺត​សារធាតុ​អស់​ទាំងនោះ​នឹង​កក​កុញនៅក្នុង​សរសៃ​ឈាម​បេះដូង។ តាមការស្រាវជ្រាវ​ទៅលើ​មនុស្ស​មួយក្រុម​បាន​ឲ្យដឹង​ថា មនុស្ស​ដែលមិន​បាន​គេង ៨៨ ម៉ោង​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ខុស​ពី​ធម្មតា។ រីឯ​ស្ត្រី​ដែល​មាន​អាយុ​តិច​ជាង ៦០ ឆ្នាំ ប្រឈម​មុខ​នឹង​ជំងឺ​បេះដូង​មួយ​ទ្វេ​ជា​ពីរ។

២. ជំងឺ​មហារីក​ពោះវៀនធំ

តាម​ការស្រាវជ្រាវ​និង​ការសិក្សា​បានឲ្យ​ដឹងថា មនុស្ស​ចំនួន ១២៤០នាក់ ប្រហែលជា ៤៧% គេង​តិចជាង ៦ ម៉ោង​គឺមាន​រោគសញ្ញា​នៃជំងឺមហារីក​ពោះវៀន​ធំច្រើន​ជាងអ្នក​គេងបាន ៧ ម៉ោង​ឬច្រើន​ជាងនេះ។

៣. អ្នក​ជំងឺទឹកនោមផ្អែម

ប្រ​សិន​បើអ្នក​មានជំងឺទឹកនោម​ផ្អែមគេង​មិន​បាន​គ្រប់គ្រាន់ នោះ​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​នឹងកើន​ឡើង​ប្រ​មាណ ២៣%បូករួម​ទាំង​កម្រិត​អាំង​ស៊ុយ​លីន​ប្រមាណ ៤៨%។

៤.ជំងឺគេងមិនលក់

ការគេង​មិនបានគ្រប់​គ្រាន់​ឬការ​ចូលគេង​យឺតនឹង​បណ្តាលឲ្យ​មាន​ជំងឺគេង​មិន​លក់រុាំរ៉ៃ​ដោយវា​ប៉ះពាល់​ទៅនឹង​ដំណេក​ដូចជា​ត្រូវចំ​ណាយ​ពេល ៣០ នាទី​ឬក៏អាច​ដឹងខ្លួននៅ​ពាក់កណ្តាល​យប់ជាក់​ជាមិនខាន។

៥. ជំងឺធាត់​លើស​កម្រិត

យោងតាម​ការស្រាវ​ជ្រាវ​បានឲ្យ​ដឹង​ថា ចំពោះ​អ្នកគេង​តិច​ជាង ៧ ម៉ោងគឺ​ទំនង​មាន​ភាព​ធាត់​លើស​កម្រិត​ច្រើន​ជាង​អ្នក​គេង​បាន​ច្រើន​ជាង ៧ ម៉ោង​ដោយសារ​អ្នកគេង​តិចមាន​សារធាតុ​គីមី leptin។

៦. ជំងឺ​បាក់​ទឹកចិត្ត

ចំពោះអ្នក​ទាំង​ឡាយ​ណា​ដែល​គេង​មិន​បាន​គ្រប់​គ្រាន់​ឬ​មាន​បញ្ហា​សុខភាព​ទាក់ទង​នឹង​ការ​គេង​អាចប​ណ្តាល​ឲ្យ​មាន​ជំងឺបាក់​ទឹកចិត្ត។ ការគេង​មិនលក់​ជាផ្នែក​មួយនៃ​រោគសញ្ញា​នៃការ​បាក់​ទឹក​ចិត្ត។

រូបតំណាង

រូបភាព៖ Pinterest

ចុចអានបន្ត៖

រាងកាយ និង​ផ្លូវ​ចិត្ត​​អ្នក​ហត់​នឿយ​ជ្រុល​​​ហើយ បើ​លេច​ចេញ​សញ្ញា​ទាំង ៥​នេះ

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

;