អ្នក​និពន្ធ សោម ដូរ៉េ ចេញ​មុខ​បក​ស្រាយ​ក្រោយ​បទ "សុដន់ម៉ែ" ប្រិយមិត្ត​ឃើញ កាតុ ដូច​ស្រាត

  • 2019-12-02 07:59:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី ចេញ​វីដេអូ Official Trailer បទ"សុដន់ម៉ែ" ដែល​ច្រៀង​ដោយ​អ្នក​នាង កាតុ មក បាន​​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន បាន​ធ្វើ​ការ​រិះគន់​ជា​ច្រើន​ជុំ​វិញ​ការ​ស្លៀក​ពាក់​របស់​តារា​ចម្រៀង​ក៏​ដូច​ជា តារា​សម្ដែង​ក្នុង​វីដេអូ​នៃ​បទ​ចម្រៀង​នេះ​ថា ធ្វើ​ឡើង​មិន​គិត​ពី​​ទំនៀមទម្លាប់​វប្បធម៌​ជាតិ​ខ្មែរ មើល​ទៅ​ដូច​បង្ហាញ​រូបភាព​ស្រាតននល​លើ​គោក។

ជុំ​វិញ​ការ​រិះគន់​នេះ អ្នក​និពន្ធ​ និង​ជា​អ្នក​ដឹក​នាំ​សម្ដែង​លោក សោម ដូរ៉េ បាន​ឆ្លើយ​​បក​ទៅ​វិញ​ថា សូម​ប្រិយមិត្ត ធ្វើ​ចិត្ត​ឲ្យ​​ត្រជាក់​សិន​ហើយ​ពិចារណា​ ព្រោះ​ថា​បទ​ចម្រៀង​១​បទ​នេះ លោក​ធ្វើ​ក្នុង​ចេតនា​ល្អ ពោល​គឺទាំង​ខ្លឹម​សារ​នៃ​បទ​ចម្រៀង ទាំង​វីដេអូ គ្រប់​ប្លង់​គ្រប់​ឈុត សុទ្ធតែ​មាន​បង្កប់​អត្ថន័យ​អប់រំ​ទាំង​អស់។

អ្នក​ដឹក​នាំ​សម្ដែង​ខាង​លើ​បាន​ពន្យល់​ថា បទ "សុដន់ម៉ែ" លោក​បាន​​ប្រិតប្រៀង​ និង​បញ្ជ្រាប​ចូល​តម្លៃ​អប់រំ​ខ្លាំង​ណាស់​ទាំង​អត្ថន័យ​ សូម្បី​តែ​១​ប្លង់ៗ​ រួម​ទាំង​ ការ​តុបតែង​រចនា​សំលៀក​បំពាក់​តាំង​ពី​ក្បាល រហូត​ដល់​ចុងជើង គឺ​សុទ្ធ​តែ​មាន​កន្លែង​បង្កប់​អត្ថន័យ​ទាំងអស់។

ប្រធាន​គ្រប់​គ្រង​គម្រោង​ផលិត​បទ​ចម្រៀង​របស់​ Town_Production បាន​បន្ត​ឲ្យ​ដឹង​ថា បទ​ចម្រៀង​១​បទ​នេះ មិនមែន​ជា ការ​បង្ហាញ​គ្រាន់​តែ​ល្អ​មើល​ឡូយ​ ចាក​ប្រធានបទ​ ឬ​ឆ្លង​វប្បធម៌​បរទេស​ ដូច​ពួកគាត់​និយាយ​ឡើយ ​ហើយ​ក៏​គ្មាន​ប្លង់​ណា​ស្រើបស្រាល​ដែរ។

លោក​ថា បើ​តាម​គំនិត​អ្នក​ច្នៃ​ម៉ូដ សំលៀក​បំពាក់​ដូច​ជា​ស្រាត​បែប​​នេះ ចង់​ចង់​បង្ហាញ​ថា មនុស្ស​​យើង​កើត​មក​​គ្រប់​​គ្នា​សុទ្ធតែមិន​មាន​សំលៀកបំពាក់​ជាប់​ខ្លួន​ទេ ហើយ​ផ្កា​​នៅ​លើ​ដង​ខ្លួន ទាំង​ការ​ដាំ​ត្បូង ​ប្រៀប​បាន​ទៅ​នឹង​ព្រហ្មចារី ​​និយាយ​រួម គ្រប់​រូប​ភាព​ទាំង​អស់​សុទ្ធតែ​មាន​អត្ថន័យ។ ប៉ុន្តែ​លោក​ទទួល​ថា មហាជន​មួយ​ចំនួន អាច​ពិបាក​​ទទួល​យក​បាន​បន្តិច ពេល​ឃើញ​ភ្លាម​ៗ​បែប​នេះ។

បែប​នេះ​ក្ដី លោក ដូរ៉េ រំពឹង​ថា មហាជន​អាច​នឹង​បន្ធូរ​កំហឹង ក្រោយ​ពី​បាន​ទស្សនា Official Foll MV "សុដន់ម៉ែ" ដែល​នឹង​ចេញ​នៅ​២​ថ្ងៃ​ខាង​មុខ​នេះ ព្រោះ​ក្នុង​វីដេអូ នឹង​មាន​ប្លង់​ពន្យល់​ច្រើន​​ថែម​ទៀត។

ជុំ​វិញ​ការ​រិះគន់ បែប​​ជេរ​បញ្ចោរ​ដូច​ព្យុះ​ពី​មហាជន​ខាង​លើ ប្រធាន​គ្រប់​គ្រង់​​គម្រោង​ផលិត​បទ​ចម្រៀង​របស់​ Town_Production​រូប​នេះបញ្ជាក់​ថា លោក មិន​បាន​ខឹង​សម្បារ​ឡើយ លោក​បែរ​ជា យក​ការ​រិះគន់​នេះ ​ធ្វើ​ជា​បទ​ពិសោធន៍ ដើម្បី​ស្ថាបនា​​កែខៃ​​​ឲ្យ​កាន់​​តែ​ប្រសើរ​ឡើង​នៅ​ស្នាដៃ​​របស់​ខ្លួន​ជា​បន្តបន្ទាប់​ទៀត៕

អត្ថបទ៖ ទារិកា

;