សៀវភៅចារកំណត់ត្រា ៥ របស់ Messi អាចនឹងគ្មានកីឡាករផ្សេងអាចបំបែកបានឡើយ!

  • 2019-12-03 03:38:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើគិតលើពានរង្វាន់បុគ្គលកីឡាករបាល់ទាត់ Lionel Messi សៀវភៅសរសេរកំណត់ត្រារបស់កីឡាកររូបនេះតែងតែមានទំព័រថ្មីមិនដែលដាច់។ ជាក់ស្ដែងថ្មីៗរូបគេទើបនឹបានឈ្នះពានរង្វាន់ Ballon d'Or ឆ្នាំ ២០១៩ ជាលើកទី ៦ ក្នុងអាជីព។ ខាងក្រោមនេះជាកំណត់ត្រាទាំង ៥ របស់ Messi អាចនឹងគ្មានកីឡាករផ្សេងអាចបំបែកបាន៖

១) ក្នុងប្រវត្តិសាស្រ្កបាល់ទាត់មានតែ Messi ម្នាក់គត់អាចឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភពលោក​ Ballon d'Or ដល់ទៅ ៦ ដង

រូបថត៖ UEFA Champions League

២) ឈ្នះពានស្បែកជើងមាសទ្វីបអឺរ៉ុប ៦ ដង ច្រើនជាងកីឡាករណាៗទាំងអស់

រូបថត៖ UEFA Champions League

Messi ​ជា​កីឡាករ​តែម្នាក់​គត់​ធ្លាប់​​ឈ្នះ​ស្បែកជើង​​​មាស​ទ្វីប​អឺរ៉ុប​ ៦ ដង​ច្រើន​ជាង​គេ​ចាប់ពី​ការ​​បង្កើត​រង្វាន់​នេះ​ឡើង​ដំបូង​តាំងពី​​ឆ្នាំ ១៩៦៨ មក។ ចំណែក Christiano Ronaldo ​ធ្លាប់​ឈ្នះ​ចំនួន​ ៤ ដងខណៈ​ដែល​កីឡាករ​ផ្សេង​ទៀត​ឈ្នះ​ពាន​រង្វាន់​នេះ​ច្រើន​បំផុត ២​ ដង​មាន​​ដូច​ជា Luiz Suarez, Diego Forlan, Thierry Henry និង កាល​ពី​អតីត​កាល​មាន Eusebio (១៩៦៧/៦៨, ១៩៧២/១៩៦៣) និង Gerd Muller (១៩៦៩/៧០, ១៩៧១/៧២) ជា​ដើម។

៣) កីឡាករវ័យក្មេងបំផុតអាចរកបាន ៥០ គ្រាប់នៅ UEFA Champions League

រូបថត៖ sport-english

កាលនៅអាយុ ២៤ ឆ្នាំនិង ៣៩ ថ្ងៃ Messi អាចរកបាន ៥០ គ្រាប់នៅ(UEFA Champions League) ជាប់ជាកីឡាករដែលមានវ័យក្មេងជាងគេ។ សម្រាប់ឆ្នាំ ២០១៩-២០២០ គេសង្កេតឃើញថា មានកីឡាករវ័យលើស ២០ ឆ្នាំបន្តិចបន្តួចជាច្រើនកំពុងធ្វើព្យុះភ្លៀងនៅ UCL ដូចជា Joa Felix, Haaland ជាដើម ដូច្នេះរង់ចាំមើលតើគេអាចបំបែកបានដែរឬទេ?

២) ជាអ្នកស៊ុតបញ្ជូលទីបាន ៩១ គ្រាប់ក្នុងមួយរដូវកាល(២០១១-២០១២)

រូថត៖ goal

រដូវកាលនោះគឺជាឆ្នាំជោគជ័យបំផុតក្នុងអាជីពរបស់ Messi ក៏ដូចជាក្នុងប្រវត្តិសាស្រ្តក្លឹបបាសេឡូណាផងដែរ(ឈ្នះពាន ៦ ក្នុងមួយរដូវកាលលើកទី ២)។ Messi ចូលលេងសរុប ៦៩ ប្រកួតរកបាន ៩១ គ្រាប់(ក្លឹប ៦០ រកបាន ៧៣ គ្រាប់) ក្រៅពីនោះលេងឲ្យជម្រើសជាតិអាហ្សង់ទីន ៩ ប្រកួតរកបាន ១៨ គ្រាប់)។

១) អ្នកស៊ុតចូលច្រើនជាងគេឈ្នះ (Pichichis) នៅក្របខណ្ឌលីគកំពូលអេស្ប៉ាញ

រូបថត៖ Marca

ពាន Pichichis (តំណាងឲ្យស្បែកជើងមាសរបស់ La Liga) ក្នុងអាជីព Messi អាចឈ្នះ ៦ ដងស្មើវីរបុរសក្លឹប Athletic Bilbao Telmo Zarra។ ចំណកនៅលីគកំពូលដទៃទៀត នៅមិនទាន់មាននរណាអាចឈ្នះបាន ៦ ដងនោះឡើយ។

ទោះជាយ៉ាងណាមិញ នៅមានកំណត់ត្រាដែលបង្កើតដោយកីឡាករជំនាន់ៗរួចទៅហើយ។ ដូចនេះចំពោះកំណត់ត្រាដែលនៅឆ្ងាយដៃរបស់កីឡាករវ័យ ៣២ ឆ្នាំរូបនេះត្រូវការពេលយូរទៀតដើម្បីបំបែក ឬក៏មិនអាចបំបែកបានតែម្ដងនៅក្នុងអាជីពមានដូចជា៖ លេងពានទ្វីបអឺរ៉ុបច្រើនបំផុត, គ្រាប់បាល់ច្រើនបំផុតនៅវគ្គផ្ដាច់ព្រ័ត្រ CL, រកបានគ្រាប់ច្រើនបំផុតនៅ CL សម្រាប់ ១ រដូវកាល, គ្រាប់លឿនបំផុតនៅ CL បាល់ Hat-Trick លឿនបំផុតនៅ Champions League និងកំណត់ត្រាអ្នករកគ្រាប់ជូនជម្រើសជាតិឲ្យបានច្រើនបំផុត(គិត International goal សម្រាប់បុគ្គល)៕

ប្រភព៖ Sports Keeda ប្រែ​សម្រួល៖ រក្សា

;