ឆ្នេរសមុទ្រវៀតណាមមួយ ពោរពេញដោយប្រេង

  • 2019-12-03 03:51:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីមានហេតុការណ៍​លិច​នាវាដឹកប្រេងថៃមួយ​នៅ​ជិត​កំពង់ផែ Son Duong ប្រេង​បានរាលដាល​ប្រមាណ ៣គីឡូម៉ែត្រ​នៃ​ឆ្នេរសមុទ្ររបស់​ខេត្ត​ Ha Tinh ប្រទេស​វៀតណាម។

អាជ្ញាធររៀតណាម បាន​នឹង​កំពុង​ព្យាយាមទប់ស្កាត់កុំឱ្យមានបញ្ហាលើផ្នែកបរិស្ថាន​កាន់តែអាក្រក់។ ចំណែក​កងម៉ារីនខេត្ត Ha Tinh កំពុងធ្វើយ៉ាងណាដើម្បីឱ្យចរាចរណ៍ផ្លូវសមុទ្រ និង​ការជួញដូរនានា​នៅកំពង់ផែនេះ ដំណើរ​ការដោយរលូន។

លើសពីនេះ អ្នកនេសាទ និង​កសិករ​ក្នុងតំបន់ ត្រូវបានក្រើនរំលឹកមិនឱ្យប្រើប្រាស់​ទឹកសមុទ្រនេះ ក្នុង​អំឡុងពេលនេះឡើយ។

សូមបញ្ជាក់​ថា នាវាដឹកប្រេងនោះ មាន​ឈ្មោះ Nordana Sophie HSCP2 ដែលមាន​នាវិកថៃប្រមាណ ១៨នាក់ បាន​ចាកចេញពីហុងកុង ឆ្ពោះទៅកំពង់ផែ Son Duong។ ខណៈចូលដល់ជិតកំពង់ផែនេះ ក្រុម​នាវិក​បាន​រកឃើញ​ថា ទឹកសមុទ្របានជ្រាបចូលក្នុងនាវាតាមរន្ធតូចមួយ ហើយបន្ទាប់មកនាវា​ក៏លិចចូល​សមុទ្រតែម្តង។ យ៉ាងណា នាវិកទាំងអស់ ត្រូវបាន​សង្គ្រោះ​ទាន់ពេលវេលា៕

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;