សម្តេច ហ៊ុន សែន ថា​ដោយសារ​ការអភិវឌ្ឍលឿនពេក ទើប​ធ្វើឱ្យ​ភ្នំពេញ​ជួប​បញ្ហា​ធំៗ​ទាំងនេះ

  • 2019-12-03 06:37:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ជំនួប​ជាមួយ​លោក Christian Roger Okemba អភិបាល​ក្រុង​ Brazzaville ប្រទេស​កុងហ្គោ​ និង​ជាអនុប្រធាន​សមាគម​អន្តរជាតិអភិបាល​ក្រុងប្រើប្រាស់​ភាសាបារាំង (AIMF) នៅព្រឹកថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៩ សម្តេច ហ៊ុន សែន បាន​លើកឡើងថា បច្ចុប្បន្ន​រាជធានី​ភ្នំពេញ ​កំពុង​ជួប​បញ្ហា​ប្រឈម​ថ្មីៗជាច្រើន បណ្តាល​មកពីការអភិវឌ្ឍ​ដែល​មាន​ភាព​ជឿនលឿនជាទីបំផុត។ បញ្ហា​ទាំងនោះ មាន​ដូចជា៖

១. បញ្ហាចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ដែលនាំទៅដល់ការស្លាប់ប្រជាពលរដ្ឋជាច្រើន ហើយការធ្វើដំណើរមានការយឺតយ៉ាវ។

២. គឺបញ្ហាប្រឈមខ្វះចំណតរថយន្ត៖ ក្នុងន័យនេះ សម្ដេចតេជោ ក៏បានជម្រាបជូន ប្រតិភូទាំងមូលថា សម្ដេច បានណែនាំ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ពិនិត្យនិងធ្វើយ៉ាងណាជំរុញឲ្យមានការវិនិយោគទៅលើការបង្កើតចំណតរថយន្តនៅក្រោមសួនច្បារនានា ដើម្បីដោះស្រាយបញ្ហានេះ។

៣. បញ្ហាសំរាមដែលកំពុងតែប្រឈម៖ សម្ដេចមានប្រសាសន៍ថា រាជធានីភ្នំពេញគឺមានសំរាមប្រមាណ៣ពាន់តោនក្នុងមួយថ្ងៃ ហើយបើយើងមិនប្រមូលទាន់ទេ សម្រាមនេះនឹងពូនឡើង ធ្វើឲ្យមានបញ្ហាដល់សោភណភាពផង អនាម័យទីក្រុងផង។ ជាមួយគ្នានេះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ក្នុងការដោះស្រាយបញ្ហានេះ គឺយើងកំពុងជំរុញឲ្យមានការចូលរួមពីវិស័យផ្សេងៗក៏ដូចជាវិស័យឯកជនដែរ ដើម្បីធ្វើយ៉ាងណាកែប្រែសំរាមនេះឲ្យទៅជាថាមពលអគ្គិសនីយកមកប្រើប្រាស់ឡើងវិញ។

៤. បញ្ហាអាងសំណល់រាវ៖ រាជធានីភ្នំពេញ គឺជារាជធានីមួយដែលមានកំពស់ទាប ហើយពីដើមឡើយ សុទ្ធសឹងតែបឹងបួរ ក្នុងន័យនេះ ការបង្ហូរសំណល់រាវ ទៅទន្លេបឹងបួរនោះ ពុំទាន់មានការធ្វើអាងប្រព្រឹត្តិកម្មឬក៏អាងចម្រោះបានត្រឹមត្រូវនៅឡើយ នេះក៏ជាបញ្ហាប្រឈមផងដែរ។

ជាមួយគ្នានេះសម្ដេចតេជោ មានប្រសាសន៍ថា បញ្ហា​ទាំងនេះ​គប្បីណា​យកមកពិចារណាដោះស្រាយ មុននឹងជំរុញការអភិវឌ្ឍទីក្រុងថ្មី៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

;