Man City លត់ Burnley យក​គ្រាប់​យ៉ាង​សន្ធឹក​រុញ Leicester ឲ្យ​ទៅលេខ ៣(វីដេអូ)

  • 2019-12-04 02:23:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Manchester City អាចយកឈ្នះក្រុម Burnley ដោយលទ្ធផល ៤-១ នៅក្រៅដីយប់មិញនេះ។ ក្រុមភ្ញៀវមានឪកាសសម្រុកយ៉ាងគំហុកស្ទើរពេញ ៩០ នាទីដើម្បីរកគ្រាប់ឲ្យច្រើនតាមដែលអាចធ្វើបាន។

Gabriel Jesus អបអរពេលស៊ុតកោងយ៉ាងស្អាត /រូបថត៖ mancity
៤ គ្រាប់ដ៏សំខាន់របស់ Man City រកបានត្រឹមនាទី ២៤ ដោយកីឡាករឆ្នើម Gabriel Jesus ស៊ុតកោងផុតដៃអ្នកចាំទីយ៉ាងស្អាតនិងរកបានមួយគ្រាប់នាទី​ ៥០។ រំលងប៉ុន្មាននាទី(៦៨) Rodri ដាក់មួយគ្រាប់ទៀត ចំណែកអ្នករកគ្រាប់ទី ៤ គឺ Riyad Mahrez ជួយឲ្យក្រុមទូកក្តោងខៀវមួយនេះ ឈរលេខ ២ វិញមាន ៣២ ពិន្ទុ(មានគ្រាប់បាល់ច្រើនជាង Liecester City ២ គ្រាប់) ប៉ុន្តែបានបន្ថយគំលាតពិន្ទុជាមួយក្រុមកំពូលតារាង Liverpool មកត្រឹម ៨ ពិន្ទុវិញ៕

ទស្សនា​វីដេអូខាងក្រោម៖

Gabriel Jesus អបអរពេលស៊ុតកោងយ៉ាងស្អាត /រូបថត៖ mancity
Riyad Mahrez ពេលរកគ្រាប់បាល់បាន /រូបថត៖ mancity
Man City អបអរក្រោយចប់ការប្រកួត /រូបថត៖ mancity

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;