ភ្នំពេញ នឹង​ចុះត្រជាក់​ដល់ ២១អង្សារសេ ចាប់ពី​ថ្ងៃទី៥ ដល់ ៩ ខែធ្នូ

  • 2019-12-04 02:21:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាប់ពីថ្ងៃទី៥ ដល់ ៩ ខែធ្នូ ឆ្នាំ​២០១៩ រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និង​ខេត្ត​ស្វាយរៀង នឹង​មាន​សីតុណ្ហភាព​អប្បបរមាពី ២១-២៣អង្សារសេ និង​សីតុណ្ហភាព​អតិបរមា ពី ២៦-២៨អង្សារសេ។ នេះបើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងធនធានទឹក​ និង​ឧតុនិយម កាលពីថ្ងៃទី១ ខែធ្នូកន្លងទៅ។

ក្រសួង​បញ្ជាក់​ថា ការ​ចុះ​ត្រជាក់​នេះ គឺ​ដោយ​សារតែឥទ្ធិពលនៃ​ការធ្លាក់ចុះ​ជ្រលង​សម្ពាធខ្ពស់​ពីប្រទេសចិន គួបផ្សំ​នឹង​ខ្យល់មូសុង​ឦសាន​ខ្លាំង បាន​នឹង​កំពុង​មាន​ឥទ្ធិពល​ជាបន្តបន្ទាប់​មកលើ​កម្ពុជា។

ក្រៅពីនេះ៖

-ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន ស្ទឹងត្រែង រតនគិរី និង​មណ្ឌល​គិរី សីតុណ្ហភាព​អប្បបរមា មានពី ១៦-១៨អង្សារសេ និង​សីតុណ្ហភាព​អតិបរមា មានពី ២៥-២៧អង្សារសេ។

-ខេត្ត​ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ក្រចេះ និង​ខេត្ត​កោះកុង ​សីតុណ្ហភាព​អប្បបរមា មានពី ១៨-២០អង្សារសេ និង​សីតុណ្ហភាព​អតិបរមា មានពី ២៦-២៨អង្សារសេ។

-ខេត្ត​តាកែវ កែប កំពត និង​ខេត្ត​ព្រះសីហនុ សីតុណ្ហភាព​​អប្បបរមាមានពី ២២-២៤អង្សារសេ និង​សីតុណ្ហភាព​អតិបរមា មានពី ២៧-២៩អង្សារសេ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;