កម្ពុជា-អាមេរិក រំពឹង​ទំនាក់ទំនង​វិស័យ​ការងារ និង​ពាណិជ្ជកម្ម​កាន់​តែ​ល្អ​ប្រ​សើរ

  • 2019-12-05 01:17:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងជំនួបពិភាក្សាការងាររវាង លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជា​មួយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ការរំពឹងទុកថា កិច្ច​សហប្រតិបត្តិការលើវិស័យការងាររវាងកម្ពុជា-អាមេរិក នឹង​កាន់​តែ​មាន​វឌ្ឍនភាព​បន្តទៅទៀត ខណៈទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកំពុងមានភាពល្អប្រសើរ។ ជំនួបពិភាក្សា​នេះ​ធ្វើឡើង​កាល​ពី​ថ្ងៃទី ៤ ខែធ្នូ នៅទីស្ដីការក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ។

លោក អ៉ិត សំហេង មានសុទិដ្ឋិនិយមថា ក្នុងអាណត្តិបេសកកម្មរបស់ឯកឧត្តម W. Patrick Murphy កម្ពុជា-អាមេរិក នៅ​តែពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ជា​មួយ​គ្នា​កាន់តែជិតស្និទ្ធថែមទៀត។

ជាមួយ​គ្នា​នោះ លោក អ៉ិត សំហេង បាន​រៀប​រាប់ពី​វឌ្ឍនភាព​លើវិស័យ​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជា ក្រោម​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ក៏ដូចជាអង្គការដៃគូនានារបស់សហរដ្ឋអាមេរិកផងដែរ ខណៈ​ដែល​ពេល​ថ្មីៗនេះ គម្រោងរោងចក្រកាន់តែល្អប្រសើរនៅកម្ពុជា បាន​សម្រេច​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយរាជរដ្ឋាភិបាលកម្ពុជា រយៈពេល៣ឆ្នាំទៀត (២០២០-២០២២)។

លោករដ្ឋមន្ត្រី បានបន្ដថា កម្ពុជាទទួលស្គាល់ធាតុចូលសំខាន់នានា ដែល​សហរដ្ឋអាមេរិក​បាន​ចូល​រួម​ផ្ដល់​ឱ្យកម្ពុជាក្នុងការរៀបចំច្បាប់ បទបញ្ញត្តិ លិខិតបទដ្ឋានគតិយុត្ត ក៏​ដូច​ជា​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន ក្នុងនោះច្បាប់ស្ដីពីការងារក៏ជាសមិទ្ធផលមួយ ដែល​សហរដ្ឋ​អាមេរិក​បាន​ចូល​រួម​ជួយ​ដល់កម្ពុជា។

លោក អ៉ិត សំហេង និង​លោក W. Patrick Murphy បានបង្ហាញគោលបំណងរួមគ្នាថា នៅ​តែ​បន្ត​កិច្ច​សហប្រតិបត្តិការ​លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏​ដូច​ជា​វិស័យ​ពាណិជ្ជ​កម្មរវាង​កម្ពុជា និងសហរដ្ឋអាមេរិកឱ្យកាន់តែជិតស្និទ្ធ ខណៈដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន និង​ប្រធានាធិបតីសហរដ្ឋអេមរិក លោក ដូណាល់ ត្រាំ ក៏​បាន​ផ្ញើសារ​ទំនាក់ទំនង​ការ​ទូត​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ប្រកបដោយភាពជិតស្និទ្ធផងដែរ៕

អត្ថបទ៖ កុសល

;