ជិតមួយឆ្នាំហើយ! យានចិនបើកលើផ្ទៃដីភពព្រះចន្ទ បានចម្ងាយត្រឹមជាង ៣៤៥ម៉ែត្រ
- 2019-12-05 04:33:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតមួយឆ្នាំហើយ! យានចិនបើកលើផ្ទៃដីភពព្រះចន្ទ បានចម្ងាយត្រឹមជាង ៣៤៥ម៉ែត្រ
ចន្លោះមិនឃើញ
ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ យាន Yutu-2 នៃបេសកកម្ម Chang'e-4 បានបើកបរនៅលើផ្ទៃដីផ្នែកម្ខាងទៀតនៃភពព្រះចន្ទ (តំបន់ងងឹតដែលមនុស្សលើផែនដីមិនអាចមើលឃើញ និងជាតំបន់ដែលមិនទាន់មានប្រទេសណាបញ្ជូនយានអវកាសទៅដល់) បានចម្ងាយជាង ៣៤៥ម៉ែត្រហើយ។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលអវកាសជាតិចិន (CNSA) កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩។
សូមជម្រាបថា ចិនបានសម្រេចជោគជ័យលើកដំបូងជាប្រវត្តិសាស្រ្ត ក្នុងការចុះចតយាន Yutu-2 លើផ្ទៃដីភពព្រះចន្ទខាងលើនេះ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ដើម្បីរុករករ៉ែ និងសិក្សាពីរចនាសម្ព័ន្ធ និងគំរូនានា។
CNSA ពន្យល់ថា ការបើកបរបានត្រឹមចម្ងាយប៉ុណ្ណឹង ដោយសារតែភូមិសាស្រ្តនៅភពនោះមានភាពស្មុគស្មាញ ដីរដេបរដុប និងមានរណ្តៅផងដែរ ដូច្នេះ វិស្វករអវកាសចិន បានកំណត់ផ្លូវបើករបស់យាននេះ ដើម្បីធានាសុវត្ថិភាព ពោលគឺមានន័យថា សុខចិត្តយឺត តែមិនមានបញ្ហា៕
ចុចអាន៖ ឆ្នាំនេះមានប្រទេស៣ បញ្ជូនយានទៅចុះចតលើភពព្រះចន្ទ តែមាន១ប៉ុណ្ណោះដែលជោគជ័យ