អគ្គលេខាធិការ នៃគណៈកម្មការ​ជាតិ​យូណេស្កូ​ប្រចាំ​កម្ពុជា ចូល​កាន់​តំណែង​ជាផ្លូវការ

  • 2019-12-06 01:21:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំពិធីប្រកាសចូលកាន់តំណែង អគ្គលេខាធិការ និង​អគ្គ​លេខាធិការ​រង​នៃ​គណៈ​កម្មការជាតិយូណេស្កូកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក​ស្រ្ដី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង​ជាប្រធានគណៈកម្ម​ការ​ជាតិ​យូណេស្កូក​ម្ពុជា កាល​ពី​ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ។

រូបភាព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
ពិធីនេះបានប្រព្រឹត្តទៅនៅអគារគណៈកម្មការជាតិយូណេស្កូកម្ពុជា ដោយមានការអញ្ជើញចូលរួមពី សំណាក់​ថ្នាក់​ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងក្រសួងអប់រំ យុវជន និងកីឡា អង្គការ​យូណេស្កូ​ប្រចាំកម្ពុជា មន្ត្រីរាជការ-បុគ្គលិក នៃគណៈកម្មការជាតិយូណេស្កូកម្ពុជា គណៈកម្មាធិការ​ជាតិ​បេតិកភណ្ឌពិភពលោក៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;