ខេត្ត ២ ត្រជាក់ខ្លាំងសីតុណ្ហភាពត្រឹម​ ១៥ អង្សាសេ

  • 2019-12-06 02:41:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​នៅ​ព្រឹក​ថ្ងៃ​ទី ៦ ខែ​ធ្នូ​នេះ ខេត្ត​មណ្ឌល​គីរី និង​រតនគីរី​ មាន​សីតុណ្ហភាព​ទាប​ជាង​ខេត្ត​ដទៃ​ទៀត​នៅ​កម្ពុជា ពោល​ត្រឹម ១៥ អង្សាសេ​ប៉ុណ្ណោះ។ នេះ​បើ​ផ្អែក​តាម​វិបសាយ​នាយកដ្ឋាន​ឧតុនិយម នៃ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម។

ការ​ព្យាករណ៍​របស់​​នាយកដ្ឋាន​ឧតុនិយម​បាន​បង្ហាញ​ថា​នៅ​ពេល​ព្រឹក​ថ្ងៃ​សៅរ៍ ​សីតុណ្ហភាព​ខេត្ត​ទាំង​ពីរ​មាន​ត្រឹម ១៥ អង្សាសេ ហើយ​ពេល​រសៀល​សីតុណ្ហភាព​ឡើង​ដល់ ២៥ អង្សាសេ និង​​ពេល​យប់​ចុះ​មក​ ១៧ អង្សាសេ​សម្រាប់​ខេត្ត​រតនគីរី ហើយ​ខេត្ត​មណ្ឌល​គីរី​នៅ​ត្រឹម ១៨ អង្សាសេ។

តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងធនធានទឹក​ និង​ឧតុនិយម កាលពីថ្ងៃទី១ ខែធ្នូកន្លងទៅ បាន​បញ្ជាក់​ថា​ការ​ចុះ​ត្រជាក់​នេះ គឺ​ដោយ​សារតែឥទ្ធិពលនៃ​ការធ្លាក់ចុះ​ជ្រលង​សម្ពាធខ្ពស់​ពីប្រទេសចិន គួបផ្សំ​នឹង​ខ្យល់មូសុង​ឦសាន​ខ្លាំង បាន​នឹង​កំពុង​មាន​ឥទ្ធិពល​ជាបន្តបន្ទាប់​មកលើ​កម្ពុជា៕

ចុចអាន ៖ ភ្នំពេញ នឹង​ចុះត្រជាក់​ដល់ ២១អង្សារសេ ចាប់ពី​ថ្ងៃទី៥ ដល់ ៩ ខែធ្នូ

អត្ថបទ៖ សុខហេង

អត្ថបទថ្មី
;