នេះតម្លៃ Honda PCX និង Honda ADV ត្រូវចិត្តមួយណាដែរ?
- 2019-12-06 03:12:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះតម្លៃ Honda PCX និង Honda ADV ត្រូវចិត្តមួយណាដែរ?
ចន្លោះមិនឃើញ
Honda ADV ប្រភេទម៉ូតូតួខ្ពស់កម្លាំងខ្លាំងអាចបើកលើស្ថានភាពផ្លូវពិបាកបាន (ប្រភេទផ្លូវ Off-Road) មានកម្លាំងម៉ាស៊ីនដូចគ្នា ជាមួយម៉ូតូ Honda PCX ដែលអាចប្រជែងលើទីផ្សារ។
ម៉ូតូ Honda ADV នេះមានលក្ខណៈស្រដៀងច្រើនទៅនឹង X-ADV 750។ អំពូលភ្លើងមុខក្រោយប្រើប្រាស់បច្ចេកវិទ្យា LED, មានកុងទ័របែបឌីជីថលបង្ហាញព័ត៌មានសំខាន់ៗ, មានធុងប្រេងចំណុះ ៨ លីត្រ, មានបច្ចេកវិទ្យា Idling Stop និងប្រើប្រាស់ Smart Key ជាដើម។
តាមប្រភពពីហាងក្រុងស្រុកមួយបានបង្ហាញពីតម្លៃ Honda ADV ស៊េរីឆ្នាំ ២០២០ មានលក់នៅលើទីផ្សារតម្លៃប្រមាណជា ៤ ៣៥០ ដុល្លារ។
ងាកមក PCX 150 ស៊េរី 2019 វិញខុសប្លែកពីស៊េរីមុន ជាពិសេសនៅត្រង់អំពូលភ្លើង មុខ/ក្រោយ ដែលជាប្រភេទអំពូល LED។ ចំណុចពិសេសមួយទៀតរបស់ម៉ូតនេះគឺមានជាភ្លើង Welcome Light ដែលអាចបំភ្លឺឡើងតាមការចុចលើសោ Smart Key អាចឲ្យរកទីតាំងម៉ូតូបានលឿន។
PCX ស៊េរីថ្មីមានបំពាក់បច្ចេកវិទ្យាទំនើបៗដូចជាប្រព័ន្ធម៉ាស៊ីន PGM-Fi ចំណុះ ១៥០ សេសេ, បច្ចេកវិទ្យា Idling Stop System, ប្រព័ន្ធហ្វ្រាំង Combi Brake។ បច្ចុប្បន្ន Honda PCX ស៊េរី ២០១៩ លក់នៅលើទីផ្សារមានតម្លៃប្រមាណជា ៤ ២០០ ដុល្លារ៕