ថវិកាសម្រាប់ធ្វើទំនើបកម្មមន្ទីពេទ្យកាល់ម៉ែតឡើងដល់ជាង ១០០លានដុល្លារ
- 2019-12-06 04:14:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថវិកាសម្រាប់ធ្វើទំនើបកម្មមន្ទីពេទ្យកាល់ម៉ែតឡើងដល់ជាង ១០០លានដុល្លារ
ចន្លោះមិនឃើញ
មុននេះបន្តិច សម្ដេច ហ៊ុន សែន បានបង្ហោះនៅលើគណនីហ្វេសបុកផ្ទាល់ខ្លួនថា «សូមជម្រាបជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ថាចំណូលដែលសប្បុរសជនចូលរួមដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតរហូតព្រឹកថ្ងៃទី ៦ខែ ធ្នូ ឆ្នាំ ២០១៩ នេះមានចំនួន ៧០ ១៩១ ៩៩៤ដុល្លារនិងប្រាក់រៀលចំនួន ៣២ ១១០០០០រៀល»។
សម្ដេចបានបន្តថា បើគិតទាំងថវិការ ៣០លានដុល្លាររបស់រាជរដ្ឋាភិបាលផងចំនួនទឹកប្រាក់ឡើងដល់ជាង ១០០លានដុល្លារដែលធ្វើឱ្យយើងមានលទ្ធភាព រៀបចំមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយទៅជាមជ្ឈមណ្ឌលពហុបច្ចេកទេសសម្រាប់ការពិនិត្យព្យាបាលជូនប្រជាជនយើងឱ្យកាន់តែមានប្រសិទ្ធភាព។
សម្ដេចបានបន្ថែមថា «ខ្ញុំសូមអរគុណចំពោះសប្បុរសជនទាំងអស់ដែលចូលរួមបរិច្ចាគដើម្បីសង្រ្គោះ ជិវិតមនុស្សតបតាមការអំពាវនាវរបស់ខ្ញុំ។ នាមសប្បុរសជននឹងផ្សាយជូនតាមបណ្តាញព័ត៌មានហ្វ្រេសញូ៕