ធ្លាប់​សង្ស័យអត់ថា មាន​អ្វី​នៅ​ខាង​ក្រោម​​ក្បាល​មនុស្ស​យក្ស​​លើ​កោះ Easter Island?

  • 2019-12-09 03:33:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រូប​​ចម្លាក់​ក្បាល​​មនុស្ស​យក្ស​​ (ឬ​ហៅ​ថា Moai) ដែល​ស្ថិត​នៅ​លើ​កោះ Easter Island គឺ​ជា​​​ទីកន្លែង​ទេសចរណ៍​​​មួយ​ដ៏​ល្បីល្បាញ ហើយ​​​មនុស្ស​ភាគ​ច្រើន​តែង​គិត​ថា​រូប​ទាំង​នោះ​ត្រូវ​គេ​សង់​ឡើង​​គឺ​មាន​តែ​ក្បាល​ប៉ុណ្ណោះ។ យ៉ាង​ណា​មិញ ការ​គិត​នេះ​គឺ​ផ្ទុយ​ស្រឡះ​នឹង​ការ​ពិត​ ក្រោយ​កំណាយ​រក​ឃើញ​ថ្មី​របស់​ក្រុម​អ្នក​ស្រាវជ្រាវ នា​ពេល​កន្លង​មក។

ក្រុម​បុរាណ​វិទូ បាន​ប្រទះ​ឃើញ​ថា នៅ​ក្រោម​រូប​ក្បាល​មនុស្ស​យក្ស​គឺ​មាន​តួ​ខ្លួន ហើយ​តួ​ខ្លួន​របស់​វា​មាន​លម្អ​ទៅ​ដោយ​​គំនូរ​ខ្វាត់ខ្វែង​​ តែពួក​វា​​ត្រូវ​បាន​កប់​យ៉ាង​ជ្រៅ​នៅ​ក្រោម​ដី។ ពួក​គេ​បាន​សាកល្បង​រុករក​ទៅ​លើ​រូប​ក្បាល​​មនុស្ស​យក្ស​ប្រមាណ​ជា ១៥០​រូប ស្ថិត​នៅ​តំបន់ Rano Raraku ប្រទេស​ឈីលី។ ឆ្លង​កាត់​កំណាយ​ជា​ច្រើន​ឆ្នាំ ទីបំផុត​ក្រុម​បុរាណ​វិទូ​បាន​រក​ឃើញ​ការ​ពិត​ថា តួ​ខ្លួន​របស់​រូប​ក្បាល​មនុស្ស​យក្ស​មាន​កម្ពស់​ចាប់​ពី ៧​ម៉ែត្រ​ឡើង ហើយ​​មាន​ទម្ងន់​ជាង ៨០​តោន។ ដោយសារ​កត្តា​បម្រែបម្រួល​អាកាសធាតុ ទើប​តួ​ខ្លួន​ទាំង​នោះ​ត្រូវ​បាន​​លិច​បាត់​នៅ​ក្រោម​ដី បន្សល់​ទុក​តែ​ក្បាល៕

សូម​ទស្សនា​រូបភាព​នៅ​ខាង​ក្រោម៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;