ព្រះមហាក្សត្រ​តែងតាំង​សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ជា​សមាជិកា​ក្រុមប្រឹក្សា​ធម្មនុញ្ញ

  • 2019-12-09 02:04:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជក្រឹត្យតែងតាំង សម្តេច សុីសុវត្ថិ ពង្សនារី មុនីពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ជំនួសបន្តក្នុងអាណត្តិពីសម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩។

គួរបញ្ជាក់ថា សមាសភាពនៃក្រុមប្រឹក្សាធម្មនុញ្ញមានប្រធាន ១រូប គឺលោក អ៊ឹម ឈុនលឹម និងសមាជិកចំនួន៨រូប រួមមាន: លោកអ៊ឹម សួស្តី, លោកកែវ ពុធរស្មី , លោកអ៊ុក ឈន ,លោកហ៊ី សោភា ,លោកស្រី លី វួចឡេង , សម្តេចនរោត្តម ចក្រពង្ស , សម្តេចនរោត្តម បុប្ផាទេវី (សោយទីវង្គត) និងលោក សំ ព្រហ្មនា។

ក្រុមប្រឹក្សាធម្មនុញ្ញ មានសមាជិក​ទាំងអស់ចំនួន៩រូប។ ស្ថាប័នមានអំណាចតែងតាំង និង ជ្រើសតាំង គឺព្រះមហាក្សត្រតែងតាំង ៣រូប តាមព្រះរាជក្រឹត្យ។ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម បោះឆ្នោតជ្រើសតាំង ៣រូប ដែលបន្ទាប់មក ត្រូវបានតែងតាំង ដោយព្រះរាជក្រឹត្យ។ រដ្ឋសភា បោះឆ្នោតជ្រើសតាំង ៣រូប ដែលបន្ទាប់មកត្រូវបានតែងតាំងដោយ ព្រះរាជក្រឹត្យ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;