កញ្ជ្រោងខៀវកំពុងតាម Liverpool ខ្លាំងក្រោយលេង ៨ ប្រកួតចុងក្រោយមិនចាញ់សោះ(វីដេអូ)

  • 2019-12-09 03:12:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Leicester City បានយកឈ្នះ Aston Villa ដោយលទ្ធផល ១-៤ នៅទឹកដី Villa Park។

Jamie Vardy អបអរពេលរកគ្រាប់បាល់នាំមុខនាទី ២០ /រូបថត៖ LCFC
៤ គ្រាប់របស់ក្រុមកញ្ជ្រោងខៀវកើតចេញពីជើងកីឡាករ Jamie Vardy ដល់ទៅ ២ គ្រាប់(នាទី ២០ និង ៧៥) ខណៈដែល ២ គ្រាប់ទៀតធ្វើបានដោយកីឡាករ Kelechi Iheanacho និង​ដៃគូ Jonny Evans។ គេសង្កេតឃើញថា ក្រុមមួយនេះកំពុងតាម Liverpool ខ្លាំងក្រោយលេង ៨ ប្រកួតចុងក្រោយមិនចាញ់សោះ ហើយក៏មានភាគរយស៊ុតចូលគូប្រកួតច្រើនគ្រាប់ទៀតផង។ (គិតត្រឹមថ្ងៃ ៥ ខែតុលាពេលលេងចាញ់ Liverpool ២-១)។

គិតត្រឹមសប្ដាហ៍ទី ១៦ នេះនៅអង់គ្លេសក្រុមតំបន់ Top 3 មាន Liverpool (៤៦ ពិន្ទុ) , Leicester City(៣៨ ពិន្ទុ) និង Manchester City (៣២ ពិន្ទុ)។ ដូចនេះក្រុមលេខ ២ ចាញ់ក្រុមកំពូលតារាង ៨ ពិន្ទុប៉ុណ្ណោះ។ ចំណែក Top Scorer ក៏មិនទៅណាឆ្ងាយដែរគឺ Vardy កំពុងរកបាន ១៦ គ្រាប់ខណៈដែល Sadio Mane ជាប់ត្រឹមលេខ ៥ រកបាន ៩ គ្រាប់៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

មិត្តរួមក្រុម Liverpool ក្រោយឈ្នះ AFC Bournemouth ៣-០ /រូបថត៖ LFC
មិត្តរួមក្រុម Liverpool ក្រោយឈ្នះ AFC Bournemouth ៣-០ /រូបថត៖ LFC

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;