មកមើលនៅចិន ពេញនិយមម៉ាកឡានអ្វីជាងគេ?

  • 2019-12-18 02:18:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បច្ចុប្បន្ន​នេះ​ប្រទេស​ចិន​គឺ​ជា​ទីផ្សារ​រថយន្ត​ធំ​ជាង​គេ​ក្នុង​លោក មាន​ពេញ​និយម​ដោយ​រថយន្ត​ប្រណីត និង​រថយន្ត​ថែ​រក្សា​បរិស្ថាន​ដែល​មាន​ដូច​ជា​រថយន្ត Hybrid និង​រថយន្ត​អគ្គិសនី​ផង​ដែរ។ ចំនួន​រថយន្ត​ដែល​លក់​ចេញ​​នៅ​ចិន​គិត​ត្រឹម​ខែ​តុលា​ឆ្នាំ ២០១៩ នេះ គឺ​មាន​ប្រមាណ ២៦ លាន​គ្រឿង ថយ​ចុះ ៨% បើ​ធៀប​នឹង​ឆ្នាំ​មុន។

នៅ​ក្នុង​ចំណោម​ម៉ាក​រថយន្ត​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ក្នុង​រយៈពេល ១០ ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៩​ ម៉ាក​រថយន្ត​របស់​អាល្លឺម៉ង់​ជាប់​ចំណាត់​ថ្នាក់​លេខ ១ ហើយ​ម៉ាក​រថយន្ត​ក្នុង​ស្រុក​របស់​ចិន​មាន​កាន់​កាប់​តំណែង​ចំនួន ៤។ ខាង​ក្រោម​ជា​​ម៉ាក​រថយន្ត​លក់​ដាច់​បាន​ច្រើន​ជាង​គេ​​នៅ​ចិន​​គិត​ត្រឹម​ខែ​តុលា ឆ្នាំ​នេះ ៖

១. Volkswagen (អាល្លឺម៉ង់​) លក់​បាន​ ២ ៤៩៦ ៥២៤ គ្រឿង

២. Honda (ជប៉ុន) លក់​បាន​ ១ ២៦៧ ៨៩០ គ្រឿង

៣. Toyota (ជប៉ុន) លក់​បាន​ ១ ២១៥ ៥៣៣ គ្រឿង

៤. Geely (ចិន) លក់​បាន​ ១ ០៣៤ ៩៣៧ គ្រឿង​

៥. Nissan (ជប៉ុន) លក់​បាន​ ៩៨៨ ៩៨៩ គ្រឿង​

៦. Changan (ចិន) លក់​បាន​ ៨៣៧ ០៥៨ គ្រឿង​

៧. Wuling (ចិន) លក់​បាន​ ៨២១ ៦៣១ គ្រឿង

៨. Buick (អាមេរិក) លក់​បាន​ ៧១០ ០២១ គ្រឿង​

៩. Haval (ចិន) លក់​បាន​ ៦០៧ ៦៨៥ គ្រឿង​

១០. Mercedes-Benz (អាល្លឺម៉ង់) លក់​បាន​ ៦០៥ ៧០៧ គ្រឿង​

ចំណែក​ម៉ូដែល​ដែល​ពេញ​និយម​ជាង​គេ​គិត​ត្រឹម​ខែ​តុលា ឆ្នាំ ២០១៩ ៖

១. Volkswagen Lavida លក់​បាន​ ៤១១ ១៦៤ គ្រឿង​

២. Nissan Sylphy លក់​បាន​ ៣៦២ ៩៧៩ គ្រឿង​

៣. Haval H6 លក់​បាន​ ៣០៣ ០២៣ គ្រឿង​

៤. Wuling Mini Truck លក់​បាន​ ២៩៣ ០៨៦ គ្រឿង​

៥. Toyota Corolla លក់​បាន​ ២៨៥ ២៩២ គ្រឿង

៦. Wuling Hongguang លក់​បាន​ ២៨៤ ៦៦៣ គ្រឿង

៧. Volkswagen Bora លក់​បាន​ ២៦៥ ១០០ គ្រឿង​

៨. Foton Light Truck លក់​បាន​ ២៥៩ ៧១៨ គ្រឿង

៩. Volkswagen Sagitar លក់​បាន​ ២៤២ ២៨៤ គ្រឿង

១០. Buick Excelle GT លក់​បាន​ ២៣៤ ៩០១ គ្រឿង​​

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;