វិនិយោគិន​ជប៉ុន​មួយ​ក្រុម ខំ​ស្កាត់​មករ​ក​ឱកាស​វិនិយោគ​លើវិស័យទេសចរណ៍​នៅ​កម្ពុជា

  • 2019-12-19 02:26:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វិនិយោគិន​ជប៉ុន​មួយ​ក្រុម​ខំស្កាត់​មក​ស្វែង​រក​ឱកាស​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា ក្នុង​នោះ​ពួកគេក៏កំពុងបំពេញទស្សនកិច្ច និង​សម្លឹង​មើល​សក្ដានុពល​មួយ​ចំនួន​លើ​វិស័យ​ទេសចរណ៍​នៅ​ខេត្តកែប និង​បានជួបពិភាក្សាជាមួយ​លោក ថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីស្វែង​យល់​បន្ថែម​ពីវិស័យទេសចរណ៍ ក៏ដូច​ជា​គោលនយោបាយ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ផងដែរ។ ជំនួបពិភាក្សានេះធ្វើ​ឡើង​កាល​ថ្ងៃទី១៨ ខែធ្នូ នៅភោជនីយដ្ឋានថ្ងៃបាំងឆ័ត្រ ខេត្តកែប។

រូបភាព៖ រីក្រសួងទេសចរណ៍
នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បាន​ខិតខំ​ប្រាប់ក្រុមវិនិយោគិនជប៉ុននេះ អំពី​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍​នៅខេត្តកែប ពិសេសគឺឆ្នេរអង្កោល និងកោះទន្សាយ ដែល​អាច​វិនិយោគ​ទៅ​ជា​តំបន់ទេសចរណ៍​ថ្មី ព្រោះជាឆ្នេរនេះជាឆ្នេរធម្មជាតិ តែ​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​ឱ្យ​បាន​លេច​ធ្លោ​នៅ​ឡើយ។

លោក​រដ្ឋមន្ត្រីបានលើកឡើងថា ប្រសិនបើឆ្នេរនេះត្រូវអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍បានល្អ វា​នឹង​ក្លាយ​ជា​មេដែកដ៏សំខាន់ក្នុងការស្រូបយកភ្ញៀវទេសចរពីគ្រប់ទិសទី ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យកខេត្តកែប ជាតំបន់់ទេសចរណ៍សម្រាកលម្ហែកម្រិតខ្ពស់ ហើយ​ខេត្ត​កែប​បច្ចុប្បន្ន​ក៏​មាន​ឆ្នេរកែបរួចហើយដែរ ដែលកំពុងទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន។

លោក​បាន​បន្ត​ថា បច្ចុប្បន្ន ផ្សារ​ក្ដាម​នៅ​ខេត្ត​កែប​ក៏​កំពុង​ទទួល​បាន​គម្រោង​អភិវឌ្ឍន៍​ទៅ​ជា​ផ្សារ​ទេសចរណ៍ ដែល​មានអនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ ក្រោម​គម្រោង​អភិវឌ្ឍន៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)។ក្រៅពីនេះ លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ពី​ឱកាស​វិនិយោគ​លើ​វិស័យ​ទេស ចរណ៍​នៅ​តំបន់ផ្សេងទៀត ដូចជាតំបន់កសិទេសចរណ៍កូនសត្វ ខេត្តកំពត​ដែល​មាន​ចម្ការ​ម្រេច ចម្ការ ផ្សេងទៀត ហើយក៏ស្ថិតនៅមិនឆ្ងាយពីខេត្តកែបប៉ុន្មានដែរ។ តំបន់​ទេសចរណ៍​ធម្មជាតិ​ទេ​ទឹក​ពុះ នៅខេត្តកំពង់ស្ពឺ ដែល​កំពុង​រង់​ចាំ​អ្នក​វិនិយោគ​ទៅ​ធ្វើការ​វិនិយោគ​អភិវឌ្ឍន៍​ឱ្យ​កាន់​តែ​មាន​សក្ដានុពល​ទាក់ទាញ។

ក្រុមអ្នកវិនិយោគជប៉ុនខាងលើនេះ ក៏​មាន​ការ​ចាប់​អារម្មណ៍​លើ​រមណីយដ្ឋាន​ធម្មជាតិ​ទេ​ទឹក​ពុះ​ផង​ដែរ ដោយ​បង្ហើបឱ្យដឹងថា តំបន់​នោះ​នៅ​មាន​លទ្ធភាព​ជំរុញ​ឱ្យ​មាន​ការ​រីក​ចម្រើន​លើស​ពី​ពេល​បច្ចុប្បន្ន ហើយក្រុមនេះនឹងពិចារណាលើចំណុចនេះ។ ក្រុម​វិនិយោគិន​ជប៉ុន​ក៏​មាន​ការពេញចិត្ត​យ៉ាង​ខ្លាំង ចំពោះសម្រស់ផ្កាថ្មនៅសមុទ្រកម្ពុជាផងដែរ ពិសេសខេត្តព្រះសីហនុ ខេត្តកែបជាដើម៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;